(ភ្នំពេញ)៖ បន្ទាប់ពីបណ្ដុះបណ្ដាលការសិក្សា របស់សិស្សរហូតទទួលបានជោគជ័យ ថ្ងៃនេះសាលា New Gateway International School បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាដល់សិស្សថ្នាក់៣កម្រិតរួមមាន៖ ថ្នាក់មតេ្តយ្យកម្រិតខ្ពស់, ថ្នាក់ទី៦ និងថ្នាក់មធ្យមសិក្សាបឋមភូមិ ព្រមទាំងចែកសញ្ញាបត្រខែមប្រិជពី ចក្រភពអង់គ្លេសផងដែរ។
កម្មវិធីចែកសញ្ញាបត្រដល់និស្សិតនេះ រៀបចំឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការចូលរួមពីអ្នកឧកញ៉ា ប៊ុន ណារី អគ្គនាយិកាសាលា New Gateway International, លោកស្រី ណា សុជាតា អគ្គនាយិការងសាលា New Gateway International មាតា-បិតា និងអាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនផងដែរ។
លោកស្រី ណា សុជាតា ឲ្យដឹងថា សាលា New Gateway ជាសាលារៀនចំណេះដឹងទូទៅទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ សម្រាប់ថ្នាក់ចំណេះដឹងទូទៅខ្មែរ និងដោយស្ថាប័នខែមប្រិជរបស់ចក្រភពអគ្លេស សម្រាប់ថ្នាក់ចំណេះដឹងទូទៅភាសាអង់គ្លេស។
លោកស្រីបន្ដថា បច្ចុប្បន្នសាលារៀនបាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្ស ជាមួយលោកគ្រូ, អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ខ្ពស់ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធន៍ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុខភាព ទាំងនេះហើយដែលធ្វើឲ្យសាលា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព, វិន័យ និងសេវាកម្ម។
សូមជម្រាបថា សាលា New Gateway ជាសាលាចំណេះទូទៅមួយដែលត្រូវបានទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពី ថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ សម្រាប់ចំណេះទូទៅខ្មែរ និងដោយសា្ថប័នខែមប្រិជរបស់ចក្រភពអគ្លេស សម្រាប់ថ្នាក់ចំណេះទូទៅភាសាអង់គ្លេស។
ការសិក្សានៅសាលា New Gateway នឹងផ្ដល់ចំណេះដឹងទូលំទូលាយដោយសិក្សា៤កម្មវិធី ក្នុងពេលមួយរួមមាន៖ ចំណេះដឹងទូទៅផ្នែកវិន័យសិស្ស សាលាមានគោលការណ៍ និងបទបញ្ជាផ្ទៃក្នុង ដែលត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ យ៉ាងម៉ឺងម៉ាតពីលោកគ្រូអ្នកគ្រ ក៏ដូចជាគណៈគ្រប់គ្រងសាលាក្នុងការទប់ស្កាត់រាល់បញ្ហាផ្សេងៗដែលកើតឡើង កន្លងមកសិស្សានុសិស្សដែលបានបានសិក្សានៅក្នុងសាលាមានការទទួលបានជោគជ័យខ្ពស់៕