(កោះកុង)៖ លោក ជា នី អនុ ប្រធានសាខាកាំកុងខេត្តកោះកុង បាននាំមន្ត្រីសហការជាមួយមន្ត្រីពាណិជ្ជកម្ម មន្ត្រីសាលាក្រុងខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ចុះត្រួតពិនិត្យ និងធ្វើតេស្តទៅលើបន្លែ ត្រី សាច់ បង្គា មឹក និងគ្រឿងភេសជ្ជដែលអាជីវករដាក់តាំងលក់ក្នុងផ្សារ និងនៅតាមតូបលក់ តាមមាត់សមុទ្រ ក្នុងក្រុងខេមរភូមិន្ទ ដើម្បីធ្វើតេស្តស្វែងរកសារធាតុគីមី ក្នុងបុណ្យសមុទ្រ ហើយធ្វើការផ្សព្វផ្សាយបន្តអំពីទំនិញណាហួសកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិត មិនត្រូវទិញយកទៅបរិភោគឬលក់ឡើយ។
ការចុះពិនិត្យធ្វើតេស្តស្វែងរកសារធាតុគីមី លោក ជា នី បានឲ្យដឹងថា ការចុះពិនិត្យធ្វើតេស្តនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញអនុវត្តបទបញ្ជារបស់ អគ្គនាយដ្ឋានកាំកុងត្រូល និងផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព ផលិតផលទំនិញ និងសេវា និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យ ដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ កាលបរិច្ឆេទកំប៉័ងកំពិតប៉ោងរលួយ។ល។ និងត្រួតពិនិត្យគុណភាព ភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ជា នី បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញការចុះត្រួតពិនិត្យទំនិញ បន្លែ ត្រីសាច់ មឹកបង្គា ដាក់លក់ក្នុងផ្សារ និងតាមតូបមាត់សមុទ្រ ដែលអាជីវករដាក់តាំងលក់ សាខាកាំកុងត្រូលមិនបានរកឃើញមុខទំនិញគ្រឿងសមុទ្រមុខបន្លែមានផ្ទុកសារធាតុគីមីនោះទេ។
លោកបានបញ្ជាក់ថា ចំពោះបញ្ហានេះមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ នឹងធ្វើតេស្តជាបន្តបន្ទាប់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយអាជីវករ មានការយល់ដឹងកាន់ខ្ពស់ចំពោះបញ្ហានេះផងដែរ។ ការចុះត្រួតធ្វើតេស្តថ្ងៃ ជំនាញបានដកហូតបន្លែ និងគ្រឿងសមុទ្រមុខណានោះទេ ព្រោះអាជីវករគាត់ បានយល់ដឹងសុខភាពបានច្រើន៕