(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៧នាក់ បានស្លាប់ និង១៣នាក់រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើក បានធ្វើឲ្យខូចខាតម៉ូត១៣គ្រឿង រថយន្តតូច៤គ្រឿង និងរថយន្តធំ៤គ្រឿង ហើយមូលហេតុនាំឲ្យគ្រោះថ្នាក់រួមមាន បើកលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយដេក កត្តាយានយន្ត។
ចាប់ពីថ្ងៃទី១ ដល់ ១៤ ខែធ្នូ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៣៧លើក ស្លាប់៦៥នាក់ និងរបួស១៦៩នាក់៕