Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតយុទ្ធជនជួបការខ្វះខាត ចំនួន១៦គ្រួសារ នៅខណ្ឌឬស្សីកែវ ទទួលបានអំណោយលើកទឹកចិត្ត ពីសមាគមអតីតយុទ្ធជនកម្ពុជា

14-12-2018 21:01

(ភ្នំពេញ)៖ អតីតយុទ្ធជនពិការ ដែលកំពុងតែមានជីវភាពខ្វះខាត ទាំងព្រឹក-ល្ងាច ចំនួន១៦គ្រួសារ រស់នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី រួមដំណើរដោយលោកអធិការរង លោកនាយប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធផងនោះ បានចុះសំណេះសំណាល សួសុខទុក្ខ ដោយនាំយកអំណោយមានជាសម្ភារប្រើប្រាស់, អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មី, និងថវិកា មួយចំនួនផងដែរ ដើម្បីទៅឧបត្ថម្ភជូន ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

ថ្លែងនាឱកាសនោះ លោកវរសេនីយ៍ទោ គល់ យី ប្រធានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឬស្សីកែវ និងជាអធិការខណ្ឌ បានលើកឡើងថា សមាគមអតីតយុទ្ធជនកម្ពុជា បានបង្កើតឡើងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺផ្ដោតសំខាន់សំដៅធ្វើយ៉ាងណា ដើម្បីឲ្យក្រុមការងារអតីតយុទ្ធជនកម្ពុជា ទាំងថ្នាក់លើ និងថ្នាក់មូលដ្ឋានព្យាយាមយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនយើង ដោយមុនចូលនិវត្តន៍ ពួកគាត់បានលះបង់ ពលីចោលគ្រួសារ ចូលរួមចលនាតស៊ូ រំដោះជួយជាតិមាតុភូមិយ៉ាងច្រើន ដែលមិនអាចគណនាបាន៕