(កោះកុង)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលាមួយទៀត នៅលើទឹកដីខេត្តកោះកុង ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៧ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ - Beautiful Bay, Happy Citizen»។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ក៏អាចធ្វើដំណើរកម្សាន្តបុណ្យសមុទ្រខេត្តកោះកុង នៅក្នុងសិក្ខាសាលា អបអរពិធីបុណ្យសមុទ្រលើកទី៧ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ - Beautiful Bay, Happy Citizen» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកប
ដោយនិរន្តរភាព - Ecotourism for Green Growth and Sustainable Development»ផងដែរ។
នៅក្នុងឱកាសនោះ បន្ទាប់ពីប្រគល់បណ្ណសរសើរ លិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ គំរូតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រចាំឆ្នាំ២០១៨ និងជ័យលាភីឆ្នេរស្អាត (Beach Eco-Label) លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់នូវ Standy QR code ប្រព័ន្ធវាយតម្លៃបដិសណ្ឋារកិច្ចល្អច្រកទ្វារអន្តរជាតិចាំយាម ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលរួមធ្វើការវាយតម្លៃសេវាបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិចាំយាម៖
* មន្ត្រីអន្តោប្រវេសន៍
* មន្ត្រីចត្តាឡីសក្តិ
* មន្ត្រីគយ ៕