(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤១៨៨គ្រឿង រកឃើញល្មើសច្បាប់៧០១គ្រឿង(ម៉ូតូ៦៥%) អប់រំ២៥៤គ្រឿង និងផាកពិន័យ៤៤៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៤ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន១,៩៥៣គ្រឿង, អប់រំ១១២គ្រឿង និងផាកពិន័យ៣០៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៩,៦៥៩គ្រឿង រកឃើញយានយន្តល្មើស ១០,៦៨១គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ ៤,០០៩គ្រឿង និងផាកពិន័យ៦,៦៧២គ្រឿង៕