(ភ្នំពេញ)៖ សេចក្តីជូនដំណឹង! លោក ពៅ ជ័រ អាយុ ៧០ឆ្នាំ សញ្ជាតិខ្មែរ ប្រពន្ធឈ្មោះ ឯម យ៉ាង អាយុ ៦៩ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ៨ ផ្លូវលំ ភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ស្ថិតនៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទំហំ ១៦៨ម៉ែត្រក្រឡា។
ព្រំប្រទល់ខាងជើងទល់នឹងដីសង់ផ្ទះ ជុំ ចាន់ធី ខាងត្បូងទល់នឹង ដីសង់ផ្ទះ អ៊ុក កែវ ខាងកើតទល់នឹង ដីស្រែ ស៊ីម ប៉ិច ខាងលិចទល់នឹង ចំណីផ្លូវលំ។
លោកបានបញ្ជាក់ថា លោកបានបាត់នៅផ្ទះ មិនដឹងច្រឡំដៃទុកឯកសារ នៅត្រង់ណារកមិនឃើញ រហូតមកដល់សព្វថ្ងៃ ហើយក៏មិនមានពាក់ព័ន្ធ លក់ ឬដាក់បញ្ចាំទៅឲ្យស្ថាប័នណាមួយឡើយ។
លោកបានដាក់ពាក្យបណ្តឹង ជូនលោកចៅសង្កាត់ប្រទះឡាង កាលពីអំឡុង ឆ្នាំ២០១១ ដើម្បីការពារខ្លាចនរណារើសបាន យកទៅប្រើប្រាស់ខុសច្បាប់៕