(ភ្នំពេញ)៖ ចំនេញលើសពីចំនេញ! នៅសល់ត្រឹមតែ១៨ថ្ងៃទៀតទេ នឹងចូលឆ្នាំថ្មីហើយ! ដូច្នេះ បើសិនជាលោកអ្នកកំពុងតែសម្លឹងរកផលិតផលគ្រឿងអេឡិចត្រូនិចដែលថ្មី សម្រាប់ប្រើប្រាស់ក្នុងផ្ទះ សូមក្រឡេកមកចាប់អារម្មណ៍ពីកម្មវិធី «Super Deal Promo» ដ៏អស្ចារ្យបំផុត ពីក្រុមហ៊ុនសាមសុង។

សម្រាប់រាល់ការទិញផលិតផលគ្រឿងអេឡិចត្រូនិចសាមសុងដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីនបោកសម្លៀកបំពាក់ចាប់ពី ២ គ្រឿងឡើងទៅ នឹងមានការបង់រំលស់ ដោយគ្មានការប្រាក់ រហូតដល់១២ខែ ជាមួយធនាគារឯកទេស អ៊ីអន (Aeon Specialized Bank) ។ ហើយការផ្តល់ជូននេះមានរយៈពេលចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ តែប៉ុណ្ណោះ។

តោះចឹងចំាអីទៀត! នេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក!

សូមបញ្ជាក់ថា ក្រុមហ៊ុនសាមសុង ជាម៉ាកយីហោគ្រឿងអេឡិចត្រូនិចដ៏ល្បីឈ្មោះ និងទទួលបាននូវការគាំទ្រយ៉ាងច្រើន ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ កត្តាដែលធ្វើក្រុមហ៊ុនទទួលបានការគ្រាំយ៉ាងច្រើនកុះករ ក៏ព្រោះតែគ្រឿងអេឡិចត្រូនិច ប្រើប្រាស់ក្នុងផ្ទះរបស់សាមសុង ធ្វើឲ្យការរស់នៅដែលពោរពេញទៅដោយសោភ័ណភាព ភាពទាន់សម័យ ស៊ីវិល័យ ហើយថែមទាំងមានគុណភាព និងមានការសន្សំសំចៃខ្ពស់។ មិនត្រឹមតែប៉ុណ្តោះ សម្ភារៈប្រើប្រាស់គ្រឿងអេឡិចត្រូនិច បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប អស្ចារ្យ និងឈានមុខគេជានិច្ច។

គួកំណត់សម្គាល់៖ រាល់ផលិតផលសាមសុងទាំងអស់ គឺមានតែមបញ្ជាក់ពីផលិតផលផ្លូវការ ដែលមានការធានាត្រឹមត្រូវ និងការផ្តល់នូវទំនុកចិត្តខ្ពស់ ក្នុងការប្រើប្រាស់ដល់អតិថិជនទាំងអស់ របស់ក្រុមហ៊ុនសាមសុង។ ការផ្ដល់ជូននេះ សម្រាប់តែផលិតផលសាមសុងមួយចំនួន និងហាងដែលបានកំណត់តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕