(អារ៉ាប៊ីសាអ៊ូឌីត)៖ ក្នុងសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត រៀបចំដោយអង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ ខលិទ ហ្វៃសលទីប្រឹក្សា ព្រះមហាក្សត្រ និងជាអភិបាលក្រុងម៉ាកាស់ តំណាងដ៏ខ្ពងខ្ពស់របស់ព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងថា «ដរាបណា ឥស្លាមរបស់យើងរក្សា បាននូវការួបរួមគ្នា ការសាមគ្គីគ្នា គឺយើងនឹងអាចសម្រេចបាន នូវកិច្ចការធំៗជាច្រើន។
លោក អូស្មាន ហាស្សាន់ បានបន្ថែមទៀតថា «ផ្ទុយទៅវិញ បើសិនជាយើងបែកបាក់ យើងនឹងទន់ខ្សោយ ហើយយើងនឹងចាញ់កលល្បិចសត្រូវ ដែលនាំឲ្យសត្រូវរបស់យើង សប្បាយនឹងផ្តួរំលំយើង ហើយជួយយកគ្នាយើងបំផ្លាញគ្នា យើងដោយភាពងាយស្រួល»។
នៅចំពោះមុខ ឥស្សរជន ថ្នាក់ដឹកនាំ បញ្ញវន្ត អ្នកស្រាវជ្រាវ មានចំនួនជាង១,៣០០នាក់ មកពី១២៧ ប្រទេសជុំវិញពិភពលោក លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តថា «មានដូចនៅកម្ពុជាជាគំរូស្រាប់ជាប្រទេស ដែលបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃអស់ជាច្រើនទសវត្ស បន្ទាប់ពីបារាំងបានកាន់កាប់ជាង៩០ឆ្នាំ ទាំងសង្គ្រាមមនោគមវិជ្ជា និងសង្គ្រាមស៊ីវិលតាំងពីឆ្នាំ១៩៧០ សម័យលន់នល់ បានស្លាប់មនុស្សជិត កន្លះលាននាក់ សម័យប៉ុលពត បានសម្លាប់មនុស្ស ប្រហែលជា២លាន រហូតដល់ឆ្នាំ១៩៧៩ ហើយជម្លោះបានបន្តរហូតដល់ឆ្នាំ១៩៩១ ទើបអាចអង្គុយតុចចាគ្នាបាន រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពពេលលេញទូទាំងផ្ទៃប្រទេស ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា សនិ្តភាព និងស្ថេរភាពនេះ ធ្វើឲ្យយើងទទួលបានសមិទ្ធិផលគួរជាទីមោទនៈ ខណៈដែលមានបងប្អូនឥស្លាមរបស់យើង នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ខ្លះ កំពុងតែរងការបិទសិទ្ធិសេរីភាព និងការធ្វើបាបរិតត្បិត។
ក្នុងសន្និសីទរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីអំពី «សាមគ្គីភាពឥស្លាម គ្រោះថ្នាក់នៃការលាបពណ៌ និងអបរិយាបណ្ណ» លោកទេសរដ្ឋមន្ត្រី បានថ្លែងថា «ក្នុងនាមយើងជាសាសនិកឥស្លាមដូចគ្នា ត្រូវតែយកពេលអង្គុយតុជុំគ្នា កាន់ក្រដាស់ទំព័រសថ្មី និងប៊ិចញញឹមដាក់គ្នា សើចសប្បាយទទួលបានជោគជ័យ នៃសុខសន្តិភាពប្រទេស និងឥស្លាម ហើយត្រូវសម្រក់ទឹកភ្នែកដូចគ្នា ក្នុងការអាណិតអាសូរ ដល់បងប្អូនឥស្លាម មួយចំនួន ដែលកំពុងរងទុក្ខវេទនា ត្រូវគេសម្លាប់ ធ្វើទុកបុកម្នេញ ដោយសារតែគេឃើញការបែកបាក់ កម្លាំងយើងខ្សោយ មិនរួមកម្លាំសាមគ្គីភាពគ្នា មិនយោគយល់អនុគ្រោះគ្នា បែងចែកក្រុមពួកលាបពណ៌គ្នាតែងតែ ចាញ់ល្បិចកលសត្រូវ ដែលអាចធ្វើយើងបែកបាក់ និងដែលនៅអនាគតឥស្លាមខ្សោយទៅៗ នៅចុងក្រោយហុចឱកាស ឱ្យសត្រូវបំផ្លាញយើងម្តងមួយៗជាមិនខាន ប្រសិនជាយើងនៅតែមិនរត់មករួបរួមសាគ្គីគ្នាបាន មិនឈប់ធ្វើការលាបពណ៌គ្នា នឹងនៅតែទាត់គ្នាចេញ»៕