Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចំណតកំពង់ផែកុងតឺន័រ LM១៧ ជំហានទី២ របស់កំពង់ផែស្វយ័តភ្នំពេញ

14-12-2018 08:27

(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតកំពង់ផែកុងតឺន័រ LM១៧ ជំហានទី២ នៃគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅភូមិ កណ្តាលលើ ឃុំបណ្តាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅក្នុងពិធីនោះផងដែរ ក៏មានការចូលរួមពីសំណាក់ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពុងផែស្វយ័តភ្នំពេញ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប រួមទាំងកម្មករ និយោជិត និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ស្ថិតនៅក្នុងពិធីសម្ពោធនោះដែរ​ ក៏មានពិធីកាត់ខ្សែបូ និងចុចប៊ូតុង​ជានិម្មិតរូប ដើម្បីដាក់ឱ្យដំណើរការ ជាផ្លូវការនូវចំណតកំពង់ផែកុងតឺន័រ LM១៧ ជំហានទី២ នៃគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែស្វយ័តភ្នំពេញ និងមានដំណើរទស្សនកិច្ចចំណតកំពង់ផែ កុងតឺន័រផងដែរ៕