(កំពង់ធំ)៖ សេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នៅមុននេះបន្តិចបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីឃាតកម្មប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យស្លាប់ទាំងពីរនាក់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ច ករណីបាញ់សម្លាប់នេះ ដោយសារភ្លើងប្រច័ណ្ឌ។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីរកឲ្យឃើញនូវភាពជាក់លាក់។