(ស្វាយរៀង)៖ ទីក្រុង ហេង ហេង ជាគម្រោងរបស់ក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD នឹងអភិវឌ្ឍនូវក្រុងបាវិត នៃខេត្ដស្វាយរៀង ឲ្យកា្លយទៅតំបន់ពហុពាណិជ្ជកម្មនៃទីក្រុងសម័យថ្មី។
ក្នុងពិធីបើកសម្ពោធជាផ្លូវការនូវគម្រោង ទីក្រុងហេងហេង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក Su Liang Sheng នាយកក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD បានថ្លែងថា ដើម្បីឆ្លើយតបយ៉ាងតាមនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់រដ្ឋាភិបាលចិន ដើម្បីធ្វើឲ្យវិស័យសំណង់របស់កម្ពុជា កាន់តែមានភាពសម្បូរបែបនោះ គម្រោង ទីក្រុង ហេង ហេង នឹងចូលរួមចំណែកបង្កើតលំនាំថ្មីនៃតំបន់ហុពាណិជ្ជកម្មរួមដំបូងបង្អស់នៅកម្ពុជា ។
ទន្ទឹមនឹងនេះលោក ក៏បានថ្លែងអំណរគុណចំពោះដៃគូ ដែលបានជួយលើកស្ទួយ និងគាំទ្រដល់ Heng He Group រយៈពេលកន្លងមក។ ពិសេសភ្ញៀវកិត្ដិយស ដែលបានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា Huang Hua ប្រធាន ហួរលាន គ្រុប, លោក សេង សិលា អភិបាលក្រុងបាវិត រូមទាំងឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីព្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមថ្លែងសន្ទរកថាផងដែរ។
ក្នុងឱកាសនោះ លោក សេង សិលា បានថ្លែងថា មិត្តភាពកម្ពុជា-ចិន មានភាពស្និទ្ធស្នាលជាយូរលង់ណាស់មកហើយ មិនថាតែសេដ្ឋកិច្ចសំណង់ ឬការអភិវឌ្ឍន៍ទីក្រុង សមិទ្ធិផលនានា។ Heng He Group ស្ថិតនៅក្រុងបាវិត និងផ្តល់ឲ្យអ្នកនៅក្នុងស្រុក នៅកន្លែងធ្វើការ និងមុខងារជាច្រើន និងទីផ្សារអចលនទ្រព្យនៅក្រុងបាវិត រីកចម្រើនថែមមួយកម្រិតទៀត។
ព្រមជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក អ៊ុក កោសា ក៏បានវាយតម្លៃខ្ពស់ និងប្រាកដចំពោះកម្មវិធីនេះថា «Heng He Group» ជាសហគ្រាសមានជាយុទ្ធសាស្រ្តរយៈពេលវែង អភិវឌ្ឍន៍បង្កើតស្តង់ដាថ្មី របស់ក្រុងបាវិត គឺជាដៃគូល្អរបស់ប្រជាជនកម្ពុជា និងជាស្ថាបនិកសម័យថ្មី។
តាមការបញ្ជាក់របស់ម្ចាស់គម្រោង ទីក្រុង ហេង ហេង បានឲ្យដឹងថា នឹងផ្តល់នូវគម្រោង អចលនទ្រព្យអចិន្រ្តៃយ៍ ប្រើប្រាស់ផលិតផលតែមួយនឹងទីផ្សារនៅក្រុងបាវិត ដែលបង់ថ្លៃឈ្នួលមិនដល់៣ឆ្នាំ អាចទទួលបានកម្មសិទ្ធអចលនទ្រព្យអចិន្រ្តៃយ៍ របស់ទីក្រុង ហេង ហេង។ កាន់តែមានជម្រើសជាម្ចាស់គម្រោងដ៏វៃឆ្លាត, ទទួលជួលត្រលប់វិញ៥ឆ្នាំ ដោយមួយឆ្នាំអាចចំណេញដល់ទៅ២០%។
ជាងនេះទៅទៀត Heng He Group ក៏បានសន្យាចំពោះការមិនពេញចិត្ត ទៅលើគម្រោងណាមួយក្នុងរយៈពេលពីរឆ្នាំ នឹងទទួលទិញក្នុងតម្លៃដើមវិញ។ បំបាត់នូវការព្រួយបារម្ភរបស់អ្នកយ៉ាងពិតប្រាកដ ជួយដល់អ្នកមានទំនុកចិត្តអាចធ្វើជាថៅកែ បានយ៉ាងងាយស្រួល។ ទីក្រុង ហេង ហេង មានគុណភាពសំណង់ល្អប្រពៃ សមស្របទៅតាមផែនការធ្វើអាជីវកម្ម គម្រោងដ៏ឈ្លាសវៃ ទទួលបាននូវការស្វែងរកពីសំណាក់អតិថិជនជាច្រើន។
ដាច់ឆ្នាំ២០១៨ទៅ Heng He Group នឹងបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ «រក្សាផលិតផលឱ្យឋិតថេរ រួមចិត្តរួមកម្លាំង» ក្រោមយុទ្ធសាស្រ្តដឹកនាំរបស់អគ្គនាយកក្រុមហ៊ុន ឈរជើងនៅកម្ពុជា ទៅតាមទស្សនៈវិស័យ និងស្តង់ដាអន្តរជាតិ អភិវឌ្ឍការច្នៃប្រឌិត ពិសេសបន្តការពង្រីកនៅកម្ពុជា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍។
សូមជម្រាបថា ក្នុងឱកាសបើកសម្ពោធ «ទីក្រុង ហេង ហេង» ក៏មានចុះហត្ថលេខាផ្លាស់ប្តូរជាមួយ និងលោកអគ្គនាយក ទីក្រុង ហេង ហេង គឺលោក Zhang hua Ming ។ហើយពិធីនោះ ក៏មានការសម្ដែងនូវសិល្បៈ ដែលមានការចូលរួម ពីតារាសម្តែង ពេជ្រ សូលីកា, រុន រីយ៉ា និងក្រុម 4 nix ដែលបានបង្កើតបរិយាកាសកាន់តែអស្ចារ្យថែមទៀត ៕