Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សួនទេសចរណ៍ «ការពារ និងអភិរក្សតំបន់ធម្មជាតិពាមក្រសោប» ត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ស្របតាមស្តង់ដារសួនទេសចរណ៍ប្រភេទ១ (ខ្នាតតូច)

13-12-2018 20:31

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរដល់ សួនទេសចរណ៍ «ការពារ និងអភិរក្សតំបន់ធម្មជាតិពាមក្រសោប» ខេត្តកោះកុង ដែលត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ស្របតាមស្តង់ដារសួនទេសចរណ៍ប្រភេទ១ (ខ្នាតតូច)។

ការរៀបចំសួនទេសចរណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចលនាប្រឡងប្រណាំង «ខេត្តមួយ សួនទេសចរណ៍មួយ» និងយុទ្ធនាការ «ទេសចរម្នាក់ដើមឈើមួយដើម» គាំទ្រដល់គោលនយោបាយអភិវឌ្ឍទេសចរណ៍បៃតង និងក៏ដូចជាគោលនយោបាយទាក់ទាញទេសចរឱ្យមកកម្ពុជាឱ្យបានច្រើនដង (Repeat Tourist)៕