(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានរិះគន់ លោក សម រង្ស៉ី ថាជាមនុស្សក្បត់ ហើយធ្លាប់បានក្បត់ឆន្ទៈរបស់សមាជិករបស់ខ្លួន និងពលរដ្ឋ ព្រមទាំងបានបំភ្លេចចោលជនរងគ្រោះ និងអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែក នៅមុខរដ្ឋសភាចាស់ផងដែរ។
លោកបានបញ្ជាក់ទៀតថា ការទទួលយក ករលើកលែងទោសនៅគ្រានោះពីសំណាក់លោក សម រង្ស៉ី គឺបានបញ្ជាក់យ៉ាងច្បាស់ថា លោក សម រង្ស៉ី បានក្បត់ឆន្ទៈរបស់សមាជិកខ្លួន និងពលរដ្ឋ និងបំភ្លេចចោលអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកនៅមុខរដ្ឋសភាចាស់ និងព្រមធ្វើអ្វីៗជាច្រើនទៀត ដូច្នោះសូមអតីតគណបក្សទាំងអស់កុំជឿ និងចាញ់បោកសម្តីភូតកុហករបស់ លោក សម រង្ស៉ី ដែលថា អ្នកដែលទទួលសិទ្ធធ្វើនយោបាយឡើ ងវិញជា មនុស្សក្បត់បក្សនោះ៕
សូមស្តាប់នូវការថ្លែងរបស់ លោក គង់ គាំដូចតទៅ៖