Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជ័យលាភីរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ដែលមានស្នាដៃឆ្នើមខាងថែរក្សាបុណ្យសមុទ្រ (ឆ្នេរស្អាត-Beach Eco-Label)

13-12-2018 17:51

(កោះកុង)៖ ក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានប្រគល់ជ័យលាភីរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ដែលមានស្នាដៃឆ្នើមខាងថែក្សាបុណ្យសមុទ្រមានចំនួន៤ រួមមានទី១៖ ឆ្នេរកោះសង្សារ ទី២៖ ឆ្នេរឯករាជ្យ ទី៣៖ឆ្នេរសុខា និងទី៤៖ ឆ្នេរឌឺរ៉ូយ៉ាល់ស៊ែនកោះរ៉ុង ដែលជាប់ជ័យលាភីឆ្នេរសមុទ្រស្អាត ( Beach Eco-Labea)។

ជ័យលាភីនេះ មានការវាយតម្លៃលើសូចនាករគោលសំខាន់ៗចំនួន៣គឺ ការគ្រប់គ្រងឆ្នេរសមុទ្រ ការគិតគូបរិស្ថាន និងការគិតគូពីសុវត្ថិភាព និងភាពពេញចិត្តរបស់ភ្ញៀវទេសចរ។

សូមបញ្ជាក់ថា ពានរង្វាន់ និងជ័យលាភីឆ្នេរស្អាតនេះត្រូវបានប្រគល់ជូនដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Bruno Bodard អគ្គនាយក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ០៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសសិក្ខាសាលាអបអរ ពិធីបុណ្យសមុទ្រលើកទី៧ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ - Beautiful Bay, Happy Citizen» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព - Ecotourism for Green Growth and Sustainable Development»