(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧, ៣៤៦គ្រឿង រកឃើញល្មើសច្បាប់១, ៣២៣គ្រឿង(ម៉ូតូ៧៩%) អប់រំ៥៣៤គ្រឿង និងផាកពិន័យ២៨៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៣ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៤,០១៦គ្រឿង, អប់រំ៣១៤គ្រឿង និងផាកពិន័យ៦៦០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥ ៥,៤៧១គ្រឿង រកឃើញយានយន្តល្មើស ៨,៦៥៧គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ ៣,២២១គ្រឿង និងផាកពិន័យ ៥,៤៣៦គ្រឿង៕