(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានអំពាវនាវដល់ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិទាំង១១៨នាក់ ដែលជាប់បម្រាមមិនឱ្យធ្វើនយោបាយនោះ កុំឱ្យជឿ និងចាញ់បោកសម្តីភូតកុហករបស់ លោក សម រង្ស៉ី ដែលថា អ្នកដែលទទួលសិទ្ធិធ្វើនយោបាយឡើងវិញជាមនុស្សក្បត់បក្សនោះឱ្យសោះ។
លោក គង់ គាំ បានបញ្ជាក់ថា លោក សម រង្ស៉ីផ្ទាល់ខ្លួនឯងទេ ដែលជាមនុស្សក្បត់ ហើយធ្លាប់បានក្បត់ឆន្ទៈរបស់សមាជិករបស់ខ្លួន និងពលរដ្ឋ ព្រមទាំងបានបំភ្លេចចោលជនរងគ្រោះ និងអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកនៅមុខរដ្ឋសភាចាស់ផងដែរ។
លោកបានបញ្ជាក់ទៀតថា ការទទួលយក ករលើកលែងទោសនៅគ្រានោះពីសំណាក់លោក សម រង្ស៉ី គឺបានបញ្ជាក់យ៉ាងច្បាស់ថា លោក សម រង្ស៉ី បានក្បត់ឆន្ទៈរបស់សមាជិកខ្លួន និងពលរដ្ឋ និងបំភ្លេចចោលអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកនៅមុខរដ្ឋសភាចាស់ និងព្រមធ្វើអ្វីៗជាច្រើនទៀត ដូច្នោះសូមអតីតគណបក្សទាំងអស់កុំជឿ និងចាញ់បោកសម្តីភូតកុហករបស់ លោក សម រង្ស៉ី ដែលថា អ្នកដែលទទួលសិទ្ធធ្វើនយោបាយឡើ ងវិញជា មនុស្សក្បត់បក្សនោះ។ លោក គង់ គាំ ក៏បានបង្ហាញនូវការស្វាគមន៍ផងដែរ ចំពោះអតីតតំណាងរាស្រ្តដែលជាប់បំរាមទាំងអស់ ទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ មិនថាជាមួយគណបក្សណាមួយនោះឡើង៕
សូមស្តាប់នូវកិច្ចសម្ភាសរបស់ លោក គង់ គាំដូចតទៅ៖