(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៥ ស្ដីពី «ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា» ដែលនឹងរៀបចំឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៥នេះ នឹងផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវចំនួន៣រួមមាន៖ ការជំរុញវិស័យកសិកម្ម, ការប្រើប្រាស់សក្ដានុពលទេសចរណ៍ និងការរៀបចំកម្លាំងពលកម្មសម្រាប់ពេលអនាគត។
សូមជម្រាបថា សន្និសីទនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវ និងពិភាក្សាលើសក្ដានុពលនៃ វិស័យនានារបស់សេដ្ឋកិច្ចកម្ពុជា និងផ្ដល់ជាធាតុចូលផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សំដៅគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។
សន្និសីទនេះនឹងមានការចូលរួមពី សាធារណជនវិស័យឯកជន, ស្ថាប័នអន្ដរជាតិ, សាកលវិទ្យាល័យ, វិទ្យាស្ថានស្រាវជ្រាវ និងអ្នកស្រាវជ្រាវប្រមាណជាង៣០០នាក់ផងដែរ៕
សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាខាងក្រោម៖