(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ទីស្នាក់ការលក់ YUETAI THE GARDEN បានទទួលស្វាគមន៍ ក្រុមតារាសម្តែងថតរឿងសាជាថ្មី រឿង «កាំបិតមុខពីរ»។ រឿងនេះ ត្រូវបានសម្តែងដោយតារាប្រុសល្បី១រូប ឈ្មោះ លោក Koch (កុច) ដែលមានរូបសម្បត្តិស្រស់សង្ហារ នឹងគួរឲ្យទាក់ទាញ ធ្វើឲ្យទស្សនិកជនគាំទ្រយ៉ាងខ្លាំង។

ពេលចាប់ផ្តើមថតរឿង តារាសម្តែងប្រុស និងស្រីស្រស់សង្ហារ បានផ្តោតអារម្មណ៍ចូលសាច់រឿងយ៉ាងភិតភ័យ ឈុតខ្លះតទល់គ្នា និងឈុតខ្លះបញ្ចូលមនោសញ្ចេតនា។ ការថតនេះ បានចាប់ផ្តើមតាំងពីព្រលឹមទល់ព្រលប់ ក្រោមពន្លឺភ្លើងរាត្រី បានធ្វើឲ្យទីស្នាក់ការលក់ YUETAI THE GARDEN មើលទៅកាន់តែប្រណិត និងទាក់ទាញ។

តើសាច់រឿងមនោសញ្ចេតនាស្អិតរមួត ដែលពួកគាត់សម្តែងមានលក្ខណៈយ៉ាងណាទៅ? សូមទន្ទឹងរង់ចាំទស្សនាទាំងអស់គ្នា តាមកញ្ចក់ទូរទស្សន៍បាយ័ននៅខែកុម្ភៈ ឆ្នាំក្រោយនេះ។ ខណៈពេលនោះ ទស្សនិកជន នឹងបានឃើញទស្សនីយភាព ស្រស់ស្អាតគ្រប់វេលានៅទីស្នាក់ការលក់ YUETAI THE GARDEN ។

ដោយសារតែភាពទាក់ទាញរបស់អគារនេះ ថ្មីៗនេះ តារាល្បីដូចជា កញ្ញា មៃយ៉ា និងកញ្ញា ហ៊ិន​ ច័ន្ទមុន្នីរ័ត្ន បានជ្រើសយកទីតាំងនេះ ក្នុងការថត និងផ្សព្វផ្សាយរ៉ូបអាពាហ៍ពិពាហ៍ ហើយក៏បានបន្សល់នូវរូបដ៏ស្រស់ស្អាត និងស្នាមញញឹមពោរពេញ ដោយសុភមង្គលនៅទីស្នាក់ការលក់ YUETAI THE GARDEN ។

ទីស្នាក់ការលក់ YUETAI THE GARDEN គឺជាទីតាំងដ៏ពេញនិយម សម្រាប់ការថតខ្សែភាពយន្ត តារាល្បី និងការថតរូបអាពាហ៍ពិពាហ៍ មិនតែប៉ុណ្ណោះ ក៏ជាលំនៅឋានរបស់ប្រជាជនខ្មែរ ចង់បាននាពេលអនាគត។

អាកាសយាន្តដ្ឋានអន្តរជាតិ តំបន់ពាណិជ្ជកម្ម និងតំបន់លំនៅឋានប្រកបដោយរុក្ខជាតិបៃតង និងផាសុខភាព មានខុនដូបំពាក់គ្រឿងសង្ហារឹមដ៏ប្រណិត ទំហំចាប់ពី៣៥ ដល់១១០ម៉ែត្រការ៉េ និងហ្សប់ហោស៍ទំហំ ចាប់ពី២៥ដល់៨៩ម៉ែត្រការ៉េ កំពុងតែលក់ដាច់បំផុត ទីស្នាក់ការលក់ YUETAI THE GARDEN ចំនួនមានកំណត់ HOT LINE: 071 595 9999៕