(ភ្នំពេញ)៖ ដោយគិតមកទាល់ពេលនេះក្រុមហ៊ុន ស៊ី ធី អេស (CTS) មានវត្តមាននៅក្នុងទីផ្សារកម្ពុជារយៈពេល១ឆ្នាំហើយ ដោយបានបង្កើតឡើងតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៧មកម៉្លះ។

CTS Cambodia ជាក្រុមហ៊ុនដែលទទួលសិទ្ធផ្តាច់មុខ (Franchise) ពីប្រទេសថៃ បន្ទាប់ពីដំណើរការអស់រយ:ពេលជិត២០ឆ្នាំ និងមានបីទីតាំងក្នុងទីក្រុងបាងកក។ ហើយអ្វីដែលកាន់តែមានទំនុកចិត្ត និងធ្វើឲ្យលោកអ្នកជឿជាក់ទៀតនោះគឺ បច្ចេកទេសស្តងដារ ផលិតផល និងសម្ភារប្រើប្រាស់សុទ្ធតែនាំចូលផ្តាច់មុខពីប្រទេសជប៉ុន។

ក្រោមការយល់ឃើញពីវិស័យយានយន្តមានការរីកចម្រើន និងចំណូលចិត្តស្រលាញ់រថយន្តផងនោះ លោក លឹម សុខឃាង អគ្គនាយកក្រុមហ៊ុន ក៏បានសម្រេចចិត្តបើកក្រុមហ៊ុន ស៊ី ធី អេស (CTS Cambodia)ឡើង សម្រាប់ជាជំនួយការពិសេស សម្រាប់លោកអ្នកដែលស្រលាញ់រថយន្ត ហើយចង់ថែទាំរថយន្តឲ្យនៅតែភ្លីរលោង ថ្មីដូចទើបតែចេញពីឃ្លាំង។

ដើម្បីជាការអបអរខួបមួយឆ្នាំរបស់ខ្លួន និងជាការថ្លែងអំណរគុណ ដល់អតិថិជនដែលតែងតែនិយមគាំទ្រ និងជឿទុកចិត្ដ មកលើក្រុមហ៊ុន ស៊ីធីអេស (CTS) នារយ:ពេលកន្លងមក ក្រុមហ៊ុនមានកម្មវិធីពិសេសសម្រាប់ផ្តល់ជូនដូចជា បញ្ចុះតម្លៃពិសេស រហូតដល់១៥% គូប៉ុង50$ និង សាប៊ូលាងរថយន្តម៉ាកស៊ីធីអេស រួមទាំងការចាប់រង្វាន់ភ្លាមៗជាច្រើនរង្វាន់ទៀតផង ។

ការផ្តល់ជូនដ៏ពិសេសនេះ នឹងចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់២៥ ខែធ្នូ ឆ្នាំ២០១៨!

សូមជម្រាបថា ក្រុមហ៊ុន CTS មានសេវាកម្មកូតធីង (coating) ដែលជាបច្ចេកវិទ្យាទំនើប ថែរក្សារពណ៍ថ្នាំរថយន្តដោយស្រទាប់គ្រីស្ទាល់សៀល(Crystal Seal) មានរហូតដល់១០ស្រទាប់ នៃទឹកថ្នាំ និងដំណាក់កាលចុងក្រោយ អប់ឡានដោយប្រើ បន្ទប់សំងួតមកពីអាល្លីម៉ង។

លើសពីនេះទៀត ក្រុមហ៊ុនក៏មានសេវាកម្មបិតហ្វិលការពាររថយន្ត, ថែទាំផ្ទៃខាងក្នុងរថយន្ត និងលាងរថយន្ដដោយទឹកសេរាមិច ប្រើម៉ាស៊ីនចម្រោះទឹកពីជប៉ុន ដែលជួយការពារ និងរក្សារពណ៌ថ្នាំរថយន្ដរបស់លោកអ្នក ឲ្យនៅតែថ្មី ភ្លឺថ្លា ចាំងដូចកញ្ចក់រហូតដល់១០ឆ្នាំ បំបាត់ស្នាមឆូត ឬសឹកដោយការប្រើប្រាស់ ងាយស្រួលក្នុងការលាងសម្អាត ធានាមិនធ្វើឲ្យប៉ះពាល់ដល់ទឹកថ្នាំដើមរបស់រថយន្ដនោះឡើយ ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន ស៊ី ធី អេស ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងនៅតែបន្តការគាំទ្រ ចំពោះគ្រប់សេវាកម្មរបស់ក្រុមហ៊ុន។

ព័ត៌មានបន្ថែម អាចអញ្ជើញទៅកាន់ទីតាំងក្រុមហ៊ុន នៅដីឡូលេខ ១០១C2, ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងតាមរយៈហ្វេសបុកផេក: CTS Cambodia ឬលេខទូរស័ព្ទ៖ 096 323 6365 / 088 878 9195 ៕