(ភ្នំពេញ)៖ ស្រាបៀរ ថៃហ្គ័រ ដែលជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ បានរៀបចំកម្មវិធី «រាត្រី Uncaged Night» នៅទីតាំងបីគឺខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគ្រេង ជាមួយការអញ្ជើញចូលរួមប្រកួត ពីក្រុមរាំជាច្រើនក្រុម និងចូលរួមទស្សនាយ៉ាងច្រើនកុះករពីទស្សនិកជន។
ក្រុមរាំ NRT បានក្លាយជាម្ចាស់ពានរង្វាន់ ក្នុងការប្រកួតក្បាច់រាំហ៊ីបហ៊ប ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «រាត្រី Uncaged Night» ដែលបានប្រារព្ធធ្វើឡើងនៅកាលពីថ្ងៃទី៨ ខែធ្នូ២០១៨ នៅឯ Urban Beer House BBK II ក្នុងសង្កាត់បឹងកេងកង២ ទីក្រុងភ្នំពេញ។ ក្រុមម្ចាស់ពានរង្វាន់នេះ ទទួលបានរង្វាន់ទឹកប្រាក់ជ័យលាភីចំនួន ៣,០០០ដុល្លារ ពីស្រាបៀរ ថៃហ្គ័រ។
សូមជម្រាបថា កម្មវិធី «រាត្រី Uncaged Night» គឺជាកម្មវិធីប្រកួតក្បាច់រាំហ៊ីបហប់ ជាមួយរង្វាន់ទឹកប្រាក់ជ័យលាភី ៣,០០០ដុល្លារ ហើយជាពិសេស មានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយ ពីតារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជាពិសេស ក្មេងខ្មែរ ចេញភាពក្លាហាននិពន្ធបទចម្រៀង Original ថ្មីសន្លាងមួយ ដើម្បីជំរុញយុវជនសម័យថ្មី ដែលមានទេពកោសល្យក្បាច់រាំហ៊ីបហប់ ចូលមកប្រកួតគ្នាក្នុងកម្មវិធីរាត្រី Uncaged Night របស់ស្រាបៀរថៃហ្គ័រ។
បទចម្រៀង The Uncaged Night ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ ក្មេងខ្មែរសង្ឃឹមថា បទចម្រៀងថ្មីនេះ នឹងជំរុញយុវជនគ្រប់រូប ឲ្យស្តែងចេញភាពក្លាហានរបស់ខ្លួន ក្នុងការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព។
ចំពោះព័ត៌មានលម្អិតបន្ថែម ចូលឆែកមើលទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕