(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ កើតឡើង៥លើក បានបង្កឲ្យមានមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាលចំនួន៥នាក់ ។
គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បង្កឲ្យខូចខាតម៉ូតូ៥គ្រឿង រថយន្តតូច២គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹងស្រា មិនប្រកាន់ស្តាំ ប្រជែង និងកត្តាយានយន្ត ។
ក្នុងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១១៦លើក បានសម្លាប់មនុស្សសរុប៥៣នាក់ បង្ករបួសធ្ងន់ស្រាលចំនួន១៤៧នាក់ ៕