ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយមិនគោរពសាលដីកា មិនត្រឹមតែមិនលើកលែងទោសឱ្យទេ តែត្រូវជាប់គុកថែមទៀត (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការបំផុសរបស់ក្រុមប្រឆាំងដែលថា មានដកតំណែង សម្តេច ស ខេង និងសម្តេច សាយ ឈុំ ជារឿងភូតកុហក (ចុចអាន)
៣៖ កិច្ចសម្ភាសពិសេសជាមួយលោក គង់ គាំ ថ្លែងជុំវិញការលើកលែងបម្រាមសិទ្ធិធ្វើនយោបាយ និងការធ្វើប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិខុសច្បាប់ (ចុចអាន)
៤៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យសំណង់ សេវាកម្ម អ្នកបម្រើការតាមផ្ទះ កសិកម្ម (ចុចអាន)
៥៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ នៅខេត្តជាប់មាត់សមុទ្រ កុំដំឡើងថ្លៃ ក្នុងឱកាសបុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំសកល (ចុចអាន)
៦៖ អគ្គស្នងការនគរបាលជាតិ បង្ហាញព័ត៌មានលម្អិត ពីការឃាត់ខ្លួនអ្នកចូលរួមផលិតវីដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសស្ដ្រីខ្មែរ (ចុចអាន)
៧៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យធ្វើចលនាជាតិ ទប់ស្កាត់ការរាលដាលជំងឺអេដស៍, អ្នកស្រឡាញ់ភេទដូចគ្នា មានអត្រារីករាលដាល នៃជំងឺអេដស៍ខ្ពស់ជាងគេ (ចុចអាន)
៨៖ សម្តេចតេជោ ហ៊ុន សែន ចេញសារាចរ ស្តីពីការបើកប្រាក់បៀវត្ស រៀងរាល់២សប្តាហ៍ម្តង ជូនមន្រ្តីរាជការ (ចុចអាន)
៩៖ ក្រសួងកសិកម្មអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អក ទុកបរិភោគទាន់រដូវត្រីត្រូវ ចាប់ពីថ្ងៃទី១៤ ដល់ ២០ ខែធ្នូ (ចុចអាន)
១០៖ សាធារណរដ្ឋឆែក ប្ដេជ្ញាបន្ដជួយគំាទ្រ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យសុខាភិបាល (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ កាណាដា អនុញ្ញាតឱ្យនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ស្ថិតនៅក្រៅឃុំជាមួយប្រាក់តម្កល់ ៧.៤លានដុល្លារ (ចុចអាន)
២៖ អាជ្ញាធរចិនចាប់ខ្លួនអតីតមន្ត្រីទូតកាណាដាម្នាក់ឃុំខ្លួន បន្ទាប់ពីទើបព្រមានកាណាដាឲ្យដោះលែងនាយកហិរញ្ញវត្ថុ Huawei បើមិនចង់រងផលវិបាកធ្ងន់ធ្ងរ... (ចុចអាន)
៣៖ កម្ពុជាប្រមូលចំណូលពន្ធបានជាង២ពាន់លានដុល្លារ នៅរយៈពេល១១ខែ ឆ្នាំ២០១៨ លើសផែនការកំណត់ (ចុចអាន)
៤៖ ប្រធានាធិបតីគុយបា៖ «សហរដ្ឋអាមេរិកគ្មានអំណាចឬភាពត្រឹមត្រូវអ្វី ដែលត្រូវមករិះគន់ផ្នែកសិទ្ធិមនុស្សរគុយបាឡើយ» (ចុចអាន)
៥៖ សហរដ្ឋអាមេរិកកំពុងត្រៀមបញ្ចេញវិធីសាស្ត្រថ្មីៗទៀត ដើម្បីអុកឡុកសេដ្ឋកិច្ចប្រទេសចិន (ចុចអាន)
៦៖ ក្រុមហ៊ុនអាមេរិក Google កំពុងសិក្សាលទ្ធភាពបើកទីស្នាក់ការ នៅក្នុងប្រទេសវៀតណាម (ចុចអាន)
៧៖ រដ្ឋាភិបាលថៃ ប្រកាសដកការហាមឃាត់ធ្វើយុទ្ធនាការនយោបាយ មុនការបោះឆ្នោតឆ្នាំ២០១៩មកដល់ (ចុចអាន)
៨៖ បារាំងរឹតបន្តឹងសន្តិសុខ ក្រោយមនុស្ស០៣នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅឯទីក្រុង Strasbourg (ចុចអាន)
៩៖ ទីបំផុត! យោធាអាមេរិកទទួលស្គាល់ថាកងម៉ារីន៦នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះយោធានៅជប៉ុន (ចុចអាន)
១០៖ UNHCR: ជនភៀសខ្លួនស៊ីរី ២៥០,០០០នាក់ នឹងត្រឡប់ទៅស្រុកកំណើតវិញនៅឆ្នាំ២០១៩ (ចុចអាន)
១១៖ លោក Jamal Khashoggi ជាប់ឈ្មោះជាបុគ្គលល្បីល្បាញប្រចាំឆ្នាំ២០១៨នេះ (ចុចអាន)