(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី វាយប្រហារ លោក សម រង្ស៉ីថា ចេះតែយកខ្លួនមកភ្ជាប់ជាមួយនឹង អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិទាំង១១៨នាក់ ដើម្បីអាចទទួលបានការដោះស្រាយជាកញ្ចប់ណាមួយ បើសិនមានការដោះស្រាយ ខណៈដែលខ្លួនឯងនៅដាច់ដោយឡែកពីគេ។
លោក គង់ គាំ បាននិយាយនៅក្នុងកិច្ចសម្ភាសយ៉ាងដូច្នេះថា៖ «(លោក សម រង្ស៉ីថា) ១១៨នាក់ មិនត្រូវការលើកលែងទេ ត្រូវតែដោះលែងលោក កឹម សុខា មុនពាក្យថាដោះលែង កឹម សុខា មុនហ្នឹងប្រៀបដូចជាពាក្យថា សម រង្ស៊ី និង កឹម សុខា តែមួយអញ្ចឹង កឹម សុខា និង សម រង្ស៊ី នៅក្នុងកញ្ចប់ដែលត្រូវដោះលែង តែខ្ញុំបញ្ជាក់ហើយថា គាត់អត់នៅក្នុងបំរាម ១១៨នាក់ហ្នឹងទេ គាត់បានចាកចេញផុតហើយ ដូច្នេះគាត់ជារឿងដោយឡែកទេ តែដោយសារតែរឿងដោយឡែកហ្នឹងហើយ បានគាត់ចេះតែលោតមកភ្ជាប់ជាមួយលោក កឹម សុខា លោតភ្ជាប់មក CNRP វិញ គាត់ខ្លាចពេល CNRP ដោះស្រាយ ហើយគាត់នៅក្រៅ CNRP»។
លោក គង់ គាំ អតីតសមាជិកជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៉ី ផងនោះ បានចាត់ទុកការព្យាយាមដាក់គំនាបរារាំង មិនឲ្យអតីតសមាជិក គណបក្សសង្គ្រោះជាតិ (CNRP) ទទួលយកការលើកលែងបម្រាមធ្វើនយោបាយ ជាគំនិតអាត្មានិយម និងបំផ្លិចបំផ្លាញអ្នកដទៃ។ លោក គង់ គាំ ក៏បានប្រកាសគាំទ្រការសម្រេចចិត្តរបស់ អតីតសមាជិកគណបក្សសង្គ្រោះជាតិក្នុងការទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ ដើម្បីទទួលឱកាសថ្មី ជម្រើសថ្មីក្នុងកសាងប៉ូលនយោបាយថ្មី។
ខាងក្រោមនេះជាការវាយប្រហារបស់លោក គង់ គាំ ទៅលើ លោក សម រង្ស៉ី៖