(ភ្នំពេញ)៖ នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃទិវាខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានបាច់ផ្កាស្រស់១កន្ត្រក និងព្រះរាជសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអ្នកស្នេហាជាតិដ៏ឆ្នើម បានខិតខំបំពេញភារកិច្ចមនុស្សធម៌ ជូនប្រជាជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ខាងក្រោមនេះ ជាព្រះរាជសារលិខិតជូនពររបស់ ព្រះករុណា ព្រះមហាក្សត្រ ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖