(ភ្នំពេញ)៖ នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសប្រទានបាច់ផ្កាស្រស់ ១កន្ត្រក ព្រះរាជទាន ព្រះរាជទ្រព្យចំនួន១ម៉ឺនដុល្លារអាមេរិក និងព្រះរាជសារជូនពរផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើត សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគកម្លាំងកាយ-ចិត្ត និងធនធានចូលរួមក្នុងសកម្មភាពកសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ តាមរយៈសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ កិត្តិនាមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានល្បីរន្ទឺទទួលបានការកោតសរសើរ និងអំណរសាទរ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ»។
ខាងក្រោមនេះ ជាព្រះរាជសារលិខិតជូនពររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖`