(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង បន្តប្រជុំពិភាក្សាអំពីផែនការឧបសម្ព័ន្ធការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និង អបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់សម្ដេច តេជោ ហ៊ុន សែន (១៩៩៨-២០១៨)។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពី តំណាងអង្គភាពពាក់ព័ន្ធនានា ខណៈកម្មវិធីសម្ពោធវិមាននេះ នៅសល់តែ១៧ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវប្រារព្វជាផ្លូវការហើយ៕