(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួ១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្តតូច៣គ្រឿង និងរថយន្ដធុនធំ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានមិនប្រកាន់ស្ដាំ, ប្រជែង និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១១១លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៥០នាក់, របួសធ្ងន់៩៨នាក់ និងរបួសស្រាល៤៤នាក់៕