(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោកស្រី និង លោក ហ៊ីង បញ្ញារិទ្ធជាស្វាមី បានទទួលភាពជោគជ័យមួយនឹកស្មានមិនដល់ លើអាជីវកម្មនាពេលបច្ចុប្បន្ននេះ គឺការបើកក្រុមហ៊ុន លក់គ្រឿងសំអាងដែលមានម៉ាកឈ្មោះថា N.N.P ផ្តាច់មុននៅកម្ពុជាហើយ។
អ្វីដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុនទាំង២រូប អះអាងបែបនេះ គឺដោយសារតែ កត់សំគាល់ឃើញថា ក្រោយការបើកក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី លក់គ្រឿងសំអាង មិនដល់១ឆ្នាំផង ក្រុមហ៊ុន គឺទទួលបានការគាំទ្រ ពីអតិថិជនយ៉ាងច្រើន តាមរយៈការរីកលូតលាស់ និងការកើនឡើង នៃតំណាងដេប៉ូ និងតំណាងចែកចាយរបស់ក្រុមហ៊ុន នៅទូទាំងរាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។
លោកស្រី ទ្រី ដាណា បានលើកឡើងថា នៅក្រោយភាពជោគជ័យរបស់លោកស្រីនាពេលនេះ ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌីក៏បាន ផ្តល់ឱកាសឲ្យស្រ្តីជាច្រើនរូបទៀត មានមុខរបរផ្ទាល់ខ្លួន ដោយមិនពឹងផ្អែកទៅលើ ការផ្គត់ផ្គង់ទាំងស្រុង ពីស្វាមី និងសមាជិកគ្រួសារដទៃទៀតឡើយ។
ការលើកឡើងរបស់លោកស្រី អគ្គនាយិកាបានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជាមួយតំណាងដេប៉ូ និងតំណាងចែកចាយនៅតាមរាជធានី-ខេត្ត របស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលម៉ូឌែល៥ ក្នុងរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងឲ្យដឹងនៅក្នុងឱកាសដ៏រីករាយនេះ លោកស្រី ទ្រី ដាណា បានរៀបរាប់ថា ការរៀបចំកម្មវិធីនាពេលនេះ គឺដើម្បីឲ្យពួកគាត់មានភាពស្និទស្នាលនឹងគ្នា និង ដើម្បីយកវេទិកាជួបសំណេះសណាលគ្នានាពេលនេះ មកចែករំលែកពីយុទ្ធសាស្រ្ត ពីភាពជោគជ័យរបស់ខ្លួន ទៅកាន់បងប្អូនស្រ្តីផងដែរនិងជាការបង្ហាញនូវ ក្តីស្រឡាញ់ និងភាពស្និទស្នាលរវាងនាងលោកស្រី និងបងប្អូនចំពោះពួកគាត់ផងដែរ។
ស្ថិតនៅក្នុងស្ថានភាពសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម តំណាងចែកចាយនៅក្រុងសួង ខេត្តត្បូងឃ្មុំ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមនៅក្នុងពីធីសំណេះសំណាលនាពេលនោះ ហើយបានបញ្ជាក់ថា កម្មវិធីនេះ ពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ស្រ្តីៗនិងបងប្អូន អ្នកមានបំណងចង់ប្រករបបរកស៊ី តែគ្មានដើមទុនច្រើន។ តំណាងចែកចាយដដែលបានលើកឡើងថា ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី បានផ្តល់ឱកាសឲ្យរូបគាត់ មានមកដល់ថ្ងៃនេះ គឺមានមុខរបរដ៏ច្បាស់លាស់មួយ និងអាចរកប្រាក់ចំណូលសម្រាប់គ្រួសារដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុង ទៅលើគ្រួសារឡើយ។
អ្នកនាង ជា លីដា ជាតំណាងដេប៉ូទួលសង្កែ ដែលបានចូលរួមនៅក្នុងពិធីសំណេះសំណាល ក៏បានលើកឡើងដែរថា ការឈរជើងលើការប្រកបអាជីវកម្ម របស់អ្នកនាង គឺពិតជាពិបាក តែមានន័យ។ មានន័យដោយសារថា ទទួលបានការផ្តល់ឱកាសពី លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី ដែលបានផ្តល់ការចែករំលែកពីការរកស៊ីដល់ក្រុមតំណាងចែកចាយ និងដេប៊ូ ហើយនោះ ក៏បានជួយឲ្យស្រ្តីជាច្រើនរូបទៀត មានមុខរបររកស៊ីផ្ទាល់ខ្លួន។ អ្នកនាង ជា លីដា បន្តថា ការជោគជ័យរបស់លោកស្រី ទ្រី ដាណា និងរូបនាងខ្ញុំផ្ទាល់ គឺដោយសារតែការគាំទ្រពីអតិថិជនផង និងក៏ដោយសារតែការផ្តល់តម្លៃទៅលើគុណភាពនៃផលិតផលគ្រប់មុខរបស់ ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី ផងដែរ។
សំលឹងមើលទៅវ័យរបស់អ្នកស្រី ផន សុផល ដែលជាដេប៊ូចែកចាយនៅស្រុកមង្គលបុរី ខេត្តតាកែវ មិនសមនឹងអ្នកលក់គ្រឿងសមអាងឡើយ តែខុសស្រឡះ ដោយសារតែសម្រស់របស់អ្នកស្រី នៅតែស្រស់ស្អាត។ ភាពស្រស់ស្អាតរបស់អ្នកស្រី ផន សុផល គឺកើតចេញពីការប្រើប្រាស់ផលិត របស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី។ អ្នកស្រី ផន សុផល បានបញ្ជាក់ថា នៅពេលឈានជើងចូលប្រកបរបររកស៊ីនេះជាលើកដំបូង គឺគាត់គ្មានជំនឿចិត្តឡើយ តែគាត់បានមានជំនឿចិត្តឡើងវិញក្រោយមានការណែនាំ និងលើកទឹកចិត្តពី លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី។ លោកស្រី ទ្រី ដាណា បានជំរុញ និងលើកទឹកចិត្ត អ្នកស្រី ផន សុផល ឲ្យឈរដោយខ្លួនឯង និងប្រកាន់ខ្ជាប់ នៅភាពប្រាកដប្រជា ទើបអាចទទួលបានជោគជ័យ។
ស្រ្តីម្នាក់ទៀត ដែលជោគជ័យក្នុងអាជីវកម្មដោយនឹកស្មានមិនដល់ដែរនោះ គឺអ្នកនាង ម៉ូនីកា គាត់ក៏ជាតំណាងដេប៊ូចែកចាយផលិតផលរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្តើមចេញពីអ្នកលក់ដូរតូចតាច នៅតាម Online រហូតក្លាយជា ម្ចាស់ដេប៊ូចែកចាយផ្តាច់មុខ ក្នុងរយៈពេលដ៏ខ្លីអ្នកនាង ម៉ូនីកា បានរៀបរាប់ថា អ្នកនាងពិតជាអរគុណខ្លាំងណស់ទៅដល់អ្នកស្រី ដាណាទ្រី ដែលបានយកចិត្តទុកដាក់ និងគិតគូពីតំណាងគ្រប់រូបមិនថាតែរូបគាត់ និងតំណាងចែកចាយដទៃទៀតឡើយ។ អ្នកនាង ម៉ូនីកា បន្តថា អ្វីដែលសំខាន់នោះ គឺលោកស្រី ទ្រី ដាណា បានបើកក្រុមហ៊ុនដ៏ធំមួយនេះ មិនត្រឹមតែជាការបើការរកស៊ីទេ តែបានទាំងជួយដល់ស្រ្តីជាច្រើននៅកម្ពុជាផងដែរ។
ជាការពិតណាស់ បើតាមការលើកឡើងរបស់ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី លោកស្រីសំលឹងឃើញថា ស្រ្តីកម្ពុជាភាគច្រើនរស់ពឹងផ្អែកទៅលើស្វាមី និងសមាជិកក្រុមគ្រួសារ ដូច្នោះហើយ អ្នកស្រី មានគំនិតមួយចង់ឲ្យពួកគាត់ រស់នៅដោយខ្លួនឯង មានន័យថាខ្លួនទីពឹងខ្លួន ហើយហ៊ានសម្រេចចិត្ត និងធ្វើអ្វីមានម្ចាស់ការលើខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើស្វាមី និងក្រុមគ្រួសារទាំងស្រុង។ឲ្យពួកគាត់ចេះតស៊ូ ក្រោកឈរ តតាំងនឹងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។
លោកស្រី ទ្រី ដាណា បន្តថា មិនថាតែបងប្អូនបុរស ឬស្រ្តី ជាពិសេសគឺស្រ្តីដែលមិនមានអាជីវកម្មនៅក្នុងដៃ ចង់ឲ្យពួកគាត់ចាប់យកអាជីវកម្មជាមួយលោកស្រី ដោយចំណាយថវិកាតែបន្តិចបន្តួចប៉ុណ្ណោះ ថ្ងៃក្រោយបងប្អូននឹងកាន់តែមានភាពជោគជ័យ ក្លាយចាស្រ្តីដ៏ជោគជ័យម្នាក់។ លោកស្រី ធានាដា ក្រុមហ៊ុន ដាណាទ្រី គឺមានតែ ផលិតផលដែលមានស្តង់ដារ និងការទទួលស្គាល់ត្រឹមត្រូវ នៅពេលអតិថិជន ប្រើប្រាស់គឺទទួលបានប្រសិទ្ធិភាព និងមានគុណភាពល្អ។
លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី ជាទូទៅបានផ្តល់ឱកាស និងផ្តល់ពីបទពិសោធន៍ល្អៗ ដល់ក្រុមតំណាងចែកចាយ និងតំណាងដេប៉ូ ឲ្យចេះធ្វើអាជីវកម្ម ឲ្យជោគជ័យប្រែក្លាយពួកគាត់ជាស្រ្តីមេផ្ទះ មកក្លាយជា សហគ្រិនវ័យក្មេង ដែលទទួលបានជោគជ័យក្នុងអាជីវកម្មផងដែរ។
គួរបញ្ជាក់ថា រាល់អតិថិជន ដែលមានបំណងចង់ក្លាយជាតំណាងដេប៉ូ និងចែកចាយរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៦ ៩០៣៩ ៩៩៩ និង ០៧៧ ៩៩៩ ៣៣០ ឬអាចអញ្ជើញទៅកាន់ក្រុមហ៊ុនផ្ទាល់មានអាស័យដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕