(បាត់ដំបង)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានធ្វើពិធីក្រុងពលីតុបតែងរថយន្ត សម្រាប់ចូលរួមហែក្បួនលើក៤០ ទិវាជ័យជំនះ៧មករា នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ច័ន្ទ សុផល ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្ត និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង, លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព នានាជុំវិញខេត្ត និងមន្រ្តីរាជការសាលាខេត្តចូលរួមផងដែរ។
នៅក្នុងពិធីសាសនេះដែរ មានព្រះសង្ឃ លោកអាចារ្យ បានធ្វើទៅតាមទំនៀមទំលាប់ប្រពៃណី ប្រោសព្រហ្មដល់ថ្នាក់ដឹកនាំទាំងអស់ និងរថយន្តដែលត្រូវតុបតែងនេះ ដោយបានរចនាមានលក្ខណៈសម្គាលជាតំណាងឲ្យខេត្តបាត់ដំបងផង ដើម្បីចូលរួមនៅក្នុងពិធីហែរក្បួនព្យុះហាយាត្រា លើកទី៤០ ថ្ងៃជ័យជំនះ៧មករា១៩៧៩-៧ មករា ២០១៨ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ៕