(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១១ ខែធ្នូនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ពីចំនួនវិនិយោគិន ក្នុងទីផ្សារមូលបត្របានកើនឡើង គួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០១៨នេះ គឺបានកើនឡើងដល់ទៅទ្វេរដង បើធៀបនឹងចំនួនក្នុងឆមាសទីមួយឆ្នាំ២០១៨ និងកើនដល់ជាង២ម៉ឺននាក់ត្រឹមចុងខែវិច្ឆិកា។

CSX គត់សម្គាល់ឃើញថា កត្តាចំបង ដែលធ្វើឱ្យមានការកើនឡើងនេះ គឺដោយសារតែវិនិយោគិនបានចាប់ផ្តើមមានសុទិដ្ឋិនិយមមកកាន់ទីផ្សារ ដោយសង្កេតឃើញអំពីការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០១៨នេះ។

បន្ទាប់ពីបានដំណើរការ និងអភិវឌ្ឍទីផ្សារអស់រយៈពេលជាង៦ឆ្នាំមក ទីផ្សារមូលបត្រកម្ពុជាបានមកដល់សម័យកាលថ្មីមួយទៀត ជាមួយនឹងការរីកចំរើនជាលំដាប់ ហើយទីផ្សារនឹងកាន់តែទទួលការចាប់អារម្មណ៏ ដោយសារតែនឹងមានផលិតផលថ្មីៗជាច្រើន ជាមួយនឹងហេដ្ឋារចនាសម្ព័នកាន់តែពេញលេញ។ ជាមួយនឹងផលិតផលថ្មីៗនៅលើទីផ្សារ វិនិយោគិននឹងកាន់តែមានជម្រើសក្នុងការវិនិយោគ និងងាយស្រួលធ្វើពិពិធកម្មនៃកញ្ចប់វិនិយោគ៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖