(ព្រះសីហនុ)៖ កម្លាំងការិយាល័យគ្រឿងញៀន ខេត្តព្រះសីហនុ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់ និងវត្ថុតាងមួយចំនួន ស្ថិតនៅនៅក្រុម៤ ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ នាថ្ងៃច័ន្ទ ៣កើត ខែកក្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២. ត្រូវថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០១៨។
មន្ដ្រីនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ Yang Chang hai ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការកាស៊ីណូ និងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សរថ្លា សង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់, ប្រភេទទឹកដបចំនួន២, ប្រភេទគ្រាប់ចំនួន២, ប្រភេទដូចកាហ្វេចំនួន១កញ្ចប់ និងទូរស័ព្ទចំនួន១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕