(សៀមរាប)៖ ខណៈនេះទណ្ឌិត សម រង្ស៊ី កំពង់ស្ថិតនៅទីក្រុងប៉ារីសស្រាប់ហើយ។ សម រង្ស៊ី ច្បាស់ជាបានដឹងអំពីបាតុកម្មនៅទីក្រុងប៉ារីសដែលកំពុងកើតឡើងយ៉ាងក្តៅគគុកប្របកដោយហិង្សា និងរហូតដល់ ប្រធានាធិបតីបារាំង ត្រូវសម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផងដែរ។ ក្នុងឱកាសបែបនេះ សម រង្ស៊ី ដែលមានរហ័សនាមថាជាដង្ខៅបាតុកម្ម គួរមានភាពក្លាហានឆ្លៀតយក ឱកាសនេះ ចូលរួមជាមួយបាតុករអាវកាក់ពណ៌លឿង ធ្វើឲ្យកាន់តែរំជួយនៅប្រទេសបារាំង ដើម្បីឈានទៅដណ្តើមយកពានជាមេបាតុកម្មអន្តរជាតិ និងដើម្បីបំបែកឯតទគ្គកម្មបដិវត្តន៍ពណ៌ នៅអឺរ៉ុបផងទៅ។
ថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលប្រកាសខ្លួនឯងជាប្រធានស្តីទីខុសច្បាប់នៃបក្សខ្មោចបានប្រកាសថា នឹង «ប្តូររបប ហ៊ុន សែន ចេញឲ្យទាល់តែបាននៅក្នុងឆ្នាំ២០១៩»។ តើប្តូរដោយវិធីណា? តើ សម រង្ស៊ី ខ្លួនឯងគ្រាន់តែស្រែកពីចម្ងាយឲ្យគេធ្វើជំនួស ឬក៏ហ៊ានអឺតក្បាលមកដឹកនាំ? បើជាសត្វហ៊ីង ដែលចូលចិត្តស្រែកពេលភ្លៀងធ្លាក់ដំបូង គឺគ្រាន់ជាភាវៈនៃសត្វដែលមិនស្គាល់ធុងទឹកអំបិល និងស្គាល់ខ្ទះខ្លាញ់តែប៉ុណ្ណោះ។ សម រង្ស៊ី៖ ប្រយ័ត្នគេបន្តចង្អុលមុខថា មេភូត!។
ម្តងហើយម្តងទៀត សម រង្ស៊ី គួរតែឆ្លៀតពេលចូលរួមជាមួយបាតុករនៅបារាំង ដើម្បីដណ្តើមយកស្នាដៃជាដង្ខៅបាតុកម្មអន្តរជាតិសិនទៅ មុននឹងគិតថាត្រូវធ្វើយ៉ាងណានៅកម្ពុជា។ ធ្វើឲ្យគេជឿម្តងមើល កុំឲ្យគេចង្អុលមុខថាជាក្របីស៊ីស្រូវ ពូកែតែខាងរត់ចោលគ្នា។
ក្នុងស្ថានភាពឥឡូវនេះ សម រង្ស៊ី គួរតែបង្ហាញគោលជំហរពីរ៖ ទី១. បើបាតុកម្មប្រកបដោយហិង្សា គឺជាតម្លៃនៃអ្វីដែលហៅថា ប្រជាធិបតេយ្យ គួរតែចូលរួមបាតុកម្មនៅទីក្រុងប៉ារីសទៅ កុំនៅស្ងៀមបែបនេះ។ ទី២. បើបាតុកម្មនិងបដិវត្តន៍ពណ៌នៅទីក្រុងប៉ារីស ពិតជាកំពុងបំផ្លាញសេដ្ឋកិច្ចជាតិ និងបំផ្លាញប្រទេសបារាំង តើ សម រង្ស៊ី ហ៊ានថ្កោលទោសអំពើបាតុកម្មនិងបដិវត្តពណ៌ដែរឬទេ?
មុននឹងបញ្ចប់លិខិតសូមផ្តាំ សម រង្ស៊ី រឿងមួយ៖ បើស្មោះត្រង់នឹងសកម្មជនខ្លួន ម្តេចក៏ជំទាស់ខ្លាំងម្ល៉េះលើគម្រោងផ្តល់សេរីភាពខាងនយោបាយដល់មនុស្ស១១៨នាក់? បើស្មោះត្រង់នឹង កឹម សុខា ម្តេចក៏ដណ្តើមតួនាទីជាប្រធានស្តីទីខុសច្បាប់ពី កឹម សុខា រហូតធ្វើឲ្យកញ្ញា កឹម មនោវិទ្យា និងអ្នកឯទៀតឈឺចិត្តនិងខ្ពើមរអើម? នេះមិនដេញទាន់ជាន់កែងទេ តែមើលទៅក្នុងជាតិនេះ ដូចជាមិនស្មោះត្រង់នឹងគ្នាសោះ ហើយក៏ដូចជាមិនផេះទេ៕
ដោយ៖ សេនាជាតិ