(ភ្នំពេញ)៖ បន្ទាប់ពីការប្រឹងប្រែងដ៏ស្វិតស្វាញតាំងពីខែ មេសា រហូតមកដល់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើទីលានទាំង៥ នៃការប្រណាំងកង់ភ្នំកម្ពុជាស៊េរីឆ្នាំ២០១៨ ភេសជ្ជៈប៉ូវកម្លាំងវើក នៅទីតាំងខុសៗគ្នា បានបង្ហាញលទ្ធផលជើងឯកប្រចាំឆ្នាំសម្រាប់ប្រភេទចម្ងាយនីមួយៗហើយ៖

ប្រភេទចម្ងាយពូកីឡាករឈ្នះជ័យលាភីជើងឯក៖

 តាមការបញ្ជាក់របស់លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធទោចក្រយាន្តកម្ពុជាមានប្រសាសន៍ថា «ការប្រណាំងកង់ភ្នំកម្ពុជាស៊េរីឆ្នាំ២០១៨ ភេសជ្ជៈប៉ូវកម្លាំងវើក នេះ ទទូលបានលទ្ធផលល្អប្រសើរច្រើន ទាំងចំនួនកីឡាករចូលរួម និងការរៀបចំផ្លូវសម្រាប់វគ្គប្រកួតនីមួយៗ តួរយ៉ាងដូចជាទីតាំងផ្លូវថ្មី នៅភ្នំឧទ្យានជាតិកែប និងភ្នំឧទ្យានជាតិគិរីរម្យជាដើម ដែលកាន់តែមានលក្ខណៈស្រដៀងទៅនឹងស្តង់ដាការប្រណាំងលំដាប់ស៊ីហ្គេមទៅហើយ»

លោកបានបន្តទៀតថា «ចំនុចមួយទៀតដែលខ្ញុំកត់សម្គាល់នោះគឺ សមត្ថភាពរបស់កីឡាករជម្រើសជាតិកម្ពុជា៣រូប មានការរីកចំរើនខ្លាំងនៅក្នុងការប្រណាំងទាំង ៥ជុំនេះ ទាំងបច្ចេកទេស និង ល្បឿននៃការជិះ ក្នុងនោះរួមមានដូចជាកីឡាករលោក យឿន ភីយុទ្ធ លោក សាំង សីហា និង លោក គីម ចន្ធូ»

លោកសង្ឃឹមផងដែរថា «ការរីកចម្រើននេះនឹងអាចផ្តល់ឱកាសឲ្យកីឡាករទាំងបីរូបនេះកាន់តែច្រើនថែមទៀត ក្នុងការយកពានជ័យលាភីក្នុងការប្រកួតនៅក្រៅប្រទេសនាពេលឆាប់ៗខាងមុខនេះ»

រីឯលោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានថ្លែងផងដែរថា «យើងពិតជាមានមោទនភាព និង សេចក្តីសោមនស្សរីករាយណាស់បានចូលរួមជាមួយនឹងភាពជោគជ័យនៃដំនើរការរៀបចំការប្រណាំងកង់ភ្នំកម្ពុជា ស៊េរីឆ្នាំ2018 ដែលប្រព្រឹត្តទៅអស់ជិត៨ខែ នេះ»

លោកក៏បានបន្តទៀតផងដែរថា «ពីភេសជ្ជៈប៉ូវកម្លាំងវើក និង ទឹកបិរសុទ្ធកម្ពុជា យើងពេញចិត្តនឹងការរៀបចំរបស់គណៈកម្មាធិកា និង ការចូលរួមរបស់កីឡាករ កីឡាការនីទាំងក្នុងស្រុក និង កីឡាករអន្តរជាតិ ហើយយើងនឹងបន្តជ្រោមជ្រែងអោយការប្រណាំងនេះកាន់តែមានលក្ខណៈអធឹកអធមបន្ថែមទៀតនូវឆ្នាំក្រោយ ដើម្បីបង្កនូវភាពសប្បាយរីករាយសម្រាប់អ្នកចូលរួម ហើយទាក់ទាញមិត្តភក្តិនិងក្រុមគ្រួសាររបស់កីឡាករអោយចូលរួមសប្បាយរីករាយជាមួយកម្មវិធីនេះ»

លោកក៏បានលើកទឹកចិត្តអោយប្រជាជនកម្ពុជា ជាពិសេសយុវជន និង យុវតី ចូលរួមលេងកីឡាបានច្រើនផងដែរដើម្បីសុខភាពរឹងមាំ។
សូមបញ្ជាក់ទីតាំងទាំង៥កន្លែងនោះ រួមមាន ទីលានប្រណាំងកង់ភ្នំព្រែកលាភ ភ្នំឧទ្យានជាតិកែប ភ្នំជាលខេត្តកំពង់ស្ពឺ ភ្នំប្រសិទ្ធិខេតកណ្តាល ហើយមកផ្តាច់ព្រាត់នៅភ្នំឧទ្យានជាតិគិរីរម្យកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕