(ភ្នំពេញ)៖ ដោយមានភាពជោគជ័យលើគម្រោងមុនៗ បុរី សម្បត្តិ មានហេង ៣ បានប្រកាសបើកលក់ដំណាក់កាលទី០២ នៃគម្រោងថ្មីដែរមានឈ្មោះថា «ភូមិប្រណិតព្រែកឯង» របស់ខ្លួន បុរីមានលក់ជាប្រភេទផ្ទះល្វែងហ្សបហោស៍ដែរ អាចប្រកបអាជីវកម្មបាន និងវីឡាកូនកាត់មានរបង ដែរមានការពេញនិយមខ្លាំងពីអតិថិជនទូទៅ មានទីតាំងជិតផ្សារព្រែកឯង ជាកន្លែងសាកសមបំផុត សម្រាប់ការស្នាក់នៅ ប្រកបដោយផាសុខភាព និងអនុញ្ញាតិអតិថិជនអាចប្រកបអាជីវកម្មបានផងដែរ។

ដោយមើលឃើញសន្ទុះនៃការកើនឡើង និងមានសំណូមពរបន្ថែម ពីសំណាក់អតិថិជន បុរីបានពង្រីកបើកការដ្ឋានសាងសង់បន្ថែម នូវដំណាក់កាលទី០២ ទៅលើគម្រោង «ភូមិប្រណិតព្រែកឯង»ដដែរ។

គួររំលឹកផងដែរថា គម្រោង «ភូមិប្រណិតព្រែកឯង» ទទួលបានជោគជ័យយ៉ាងខ្លាំងទៅលើការលក់ ក្នុងដំណាក់មុនរបស់ខ្លូន ជាពិសេសទៅលើប្រភេទវីឡាកូនកាត់ មានរបងដែរមានទំហំធំទូលាយ រចនាបទក្រៅមានភាពស្រស់ស្អាតគួរឲ្យទាក់ទាញ និងដេគ័រខាងក្នុងរៀបចំយ៉ាងពិសេស គួរឲ្យចង់រស់នៅ ពិសេសសម្រាប់គ្រួសារធំ។
សូមបញ្ជាក់ថា គម្រោង «ភូមិប្រណិតព្រែកឯង» ជាគម្រោងមួយដែលមានប្រភេទផ្ទះចំរុះ ដូចជា វីឡាភ្លោះ វីឡាកូន កាត់មានរបង និងអត់របង ផ្ទះល្វែងប្រភេទ A B និងC ដែរល្អសម្រាប់ការស្នាក់នៅ និងអាចប្រកបអាជីវកម្មបាន។

បុរីបានផ្តល់លក្ខខណ្ខបង់ប្រាក់ងាយស្រួល និងសំបូរបែបជូនអតិថិជនផងដែរ ជាមួយនឹងតម្លៃលក់ចាប់ពី 90,000ដុល្លារឡើងទៅ។ ដើម្បីអបអរសាទរ ចំពោះការបើកលក់ដំណាក់កាលទី០២របស់ខ្លួន បុរីនិងមានការបញ្ចុះតម្លៃពិសេសរហូតដល់៨% និងមានផ្តល់ជូនលក្ខខណ្ខបង់ប្រាក់ងាយស្រួល និងសំបូរបែប ជាពិសេសមានប្រូមូលសិនបង់រំលស់១០០% រយៈពេលមួយខែដំបូងតែប៉ុណ្នោះ។

សូមអញ្ជើញមកទទួលយកបទពិសោធន៍ថ្មី នៃការរស់នៅបែបទំនើបស៊ីវីល័យជាមួយគម្រោង «ភូមិប្រណិតព្រែកឯង»ឥឡូវនេះ!

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ៖ 095 333 100 / 095 333 920 / 070 333 920 ឬចូលទៅកាន់គេហទំព័រ Facebook: borey sambath meanheng 3 ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីការិយាល័យកណ្តាល អគារលេខ១៣២ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញរៀងរាល់ម៉ោងធ្វើការ៕