(ភ្នំពេញ)៖ ISUZU សូមណែនាំម៉ូដែលថ្មី «ISUZU D-max Blue Power Concert» រថយន្ត Pick-up ស៊ែរីថ្មីបំផុតលំដាប់ពិភពលោក ដែលបានតាំងបង្ហាញនូវ ក្នុងការប្រគំតន្ត្រី ISUZU D-Max Blue Power រំលេចចេញនូវរូបភាពថ្មីស្រឡាង ជាមួយនឹងផ្នែកខាងក្រៅដ៏ស្រស់ស្អាត ធន់ រឹងមាំ ភ្លឺរលោង រថយន្តស៊េរីថ្មីនេះ រំលេចដោយភាពប្រណិត និង មុខងារជាច្រើននៅផ្នែកខាងក្នុង។
លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះក្នុងការធ្វើដំណើរ ក្នុងឱកាសដែលក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក នាំមកជូនប្រជាជនកម្ពុជា នូវបទពិសោធន៍ដើម្បីក្លាយជាម្ចាស់រថយន្ត ISUZU ស៊េរីថ្មី ចាប់ពីថ្ងៃនេះតទៅ។
លោក Shuichiro Mori, អគ្គនាយកនៃក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក ក្រុមហ៊ុនចែកចាយផ្តាច់មុខ រថយន្ត ISUZU Pick-Up និង SUV ក្នុងប្រទេសកម្ពុជា បានថ្លែងថា «យើងខ្ញុំទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាជនកម្ពុជា ក្នុងរយៈពេល៣ឆ្នាំកន្លងមក។ រថយន្ត ISUZU Pick-Up ត្រូវបានលក់ដាច់យ៉ាងខ្លាំង ជាបន្តបន្ទាប់ ពីព្រោះអតិថិជនមានទំនុកចិត្តលើ គុណភាពរថយន្ត ភាពធន់ រឹងមាំ សន្សំសំចៃប្រេង រួមទាំងមជ្ឈមណ្ឌលថែទាំរថយន្តកំរឹតស្តង់ដាផងដែរ» ។
ជាងនេះទៅទៀត លោកបន្ដថា «ក្រុមហ៊ុន ISUZU ពេលនេះ ក៏បាននាំនូវរថយន្ត Pick-Up ម៉ូដែល «ISUZU D-Max Blue Power» បង្ហាញនូវរូបភាពថ្មីស្រឡាងគ្រប់ជ្រុងជ្រោយ បែប Sport និង Cutting Edge បច្ចេកវិទ្យាថ្មី។ ផ្នែកខាងក្នុង រំលេចដោយភាពប្រណិតនៅក្នុងកាប៊ីនអ្នកដំណើរ ដែលនាំមកនូវមុខងារជាច្រើន។ ដើម្បីបំពេញនូវតំរូវការ ដែលមានកំណើនយ៉ាងខ្លាំងក្នុងទីផ្សារកម្ពុជា ក្នុងត្រីមាសទី៤នេះ យើងខ្ញុំបានរៀបចំ ការប្រគុំតន្ត្រី «Isuzu D-Max Blue Power» ដើម្បីតាំងបង្ហាញរថយន្ត Pick-Up «ISUZU D-Max Blue Power» ម៉ូដែលថ្មីជាផ្លូវការ នូវដើមខែធ្នូនេះ នៅមុខសាលមហោស្រពកោះពេជ្រ»។
ការប្រគុំតន្ត្រីនេះ ចូលរួមដោយតារាល្បីៗជាច្រើនដូចជា លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និង កញ្ញា ប៉ាក គីមមួយ ។ លោកសង្ឃឹមថា «Isuzu D-Max Blue Power» នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងដូចដែលទទួលបានកន្លងមក។ លើសពីនេះទៅទៀត ទស្សនិកជនមានឱកាសឈ្នះរង្វាន់ រហូតដល់១០០រង្វាន់ ដែលមានតម្លៃសរុបច្រើនជាង $35,000ផងដែរ។
លោក Shuichiro Mori បានបន្ថែមថា «ទស្សនិកជនអាចចូលរួមលេងហ្គេម និងសកម្មភាពជាច្រើនទៀតដែលរៀបចំដោយ ISUZU ហើយនឹងមានឱកាសឈ្នះរង្វាន់ធំ រថយន្ត ISUZU D-Max Blue Power Spark (4x2) តម្លៃ $30,900។ បន្ថែមពីនេះទៅទៀត ការចូលរួមទស្សនាការប្រគុំតន្ត្រី ISUZU D-Max Blue Power មានន័យថាលោកអ្នក បានចូលរួមចំណែកវិភាគទានសប្បុរសធម៌ ព្រោះចំនូលមួយផ្នែកដែលបានពីការលក់សំបុត្រ នឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធៈបុប្ផា។
Isuzu D-Max Blue Power រថយន្ត Pick-Up រចនាបថថ្មីលំដាប់ពិភពលោកគ្មានគូរប្រៀប
*ថ្មី! ប៉ាណាមុខក្រូម៉េ ដែលមានការរចនាថ្មី កំលាំងអនុភាពគ្មានគូរប្រៀប ខ្លាំងជាងមុន
*ថ្មី! ភ្លើងបំភ្លឺពេលថ្ងៃ ប្រភេទ Bi-LED បច្ចេកវិទ្យាថ្មី ផ្តល់ភាពភ្លឺច្បាស់ជាងមុន តែស៊ីថាមពលតិច ជាមួយការប្តូរបាន 4 កំរិត
*ថ្មី! យ៉ាន់ស្ព័រ ខ្នាត 18 អ៊ីញ ដ៏ទាក់ទាញ ស្រស់ស្អាត លេចធ្លា
*ថ្មី! កៅអីអង្គុយជាប្រភេទពូកស្បែក ពណ៌ត្នោត ផ្ដល់ផាសុកភាព និងភាពប្រណិត
*ភ្នាក់ដែ ទន់ ភ្លឺរលោង center-of-console មានគំរបភ្លឺរលោង ដែលមានរំលេច សញ្ញា
D-Max នៅខាងមុខ console ការរចនាថ្មី ចុងក្រោយ «ISUZU D-Max Blue Power» មាន ៣ម៉ូដែលសម្រាប់គ្រប់ចំនង់ចំនូលចិត្ត!
ISUZU D-Max Blue Power V-Cross 4x4 Extreme ប្រភេទ sport off-road Pick-Up ការរចនាកំលាំងអនុភាព ទាំងខាងក្នុង និងខាងក្រៅ។ ប្រព័ន្ធ Transmission អេឡិចត្រូនិច - Terrain Command - ប្រើប្រាស់កង់ 2 និង កង់ 4 drive (ប៉ុង1 និង ប៉ុង2) អនុភាព off-road ជំនះឧបសគ្គ។ ផាសុកភាពខ្ពស់ ធន់ រឹងមាំ ជារថយន្តពិតប្រាកដសំរាប់បើកបរ off-road ។
*ថ្មី! ISUZU D-Max Blue Power Cab 4៖ កំពូលរថយន្ត Pick-Up ទ្វារ 4 លេចធ្លោគ្រប់ជ្រុងជ្រោយ ទាំងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់មុខជំនួញ។
*ថ្មី! ISUZU D-Max Blue Power Spark៖ កំពូលរថយន្តសម្រាប់ដឹកជញ្ជូនធន់ធ្ងន់ រចនាសម្រាប់ ការប្រើប្រាស់កំរិតធ្ងន់ ចំនុះធ្ងន់ ធំទូលាយ គ្រប់លក្ខខ័ណ្ឌដឹកជញ្ជូន។ មានទាំងប្រភេទ 4x2 និង 4x4 ជាពិសេស! រថយន្តនេះមាន៣ពណ៌សម្រាប់ជ្រើសរើស Etna Red, Zermatt Silver, and Polynesian Blue
សូមអញ្ជើញលោកអ្នកមកចូលរួមការបើកបរសាកល្បង និងទទួលយកបទពិសោធន៍ ពីរថយន្តលំដាប់ពិភពលោក «ISUZU D-Max Blue Power» នៅក្រុមហ៊ុន K(Cambodia) Co., Ltd. នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ លេខទូរស័ព្ទ៖ 023 950 084 ព័ត៌មានលម្អិត នៅក្នុង គេហទំព័រ និង ចូលរួមកម្មវិធីជាច្រើនដើម្បីឈ្នះរង្វាន់ផ្សេងៗ តាមរយៈFacebook៖ ISUZU Cambodia ៕