(ភ្នំពេញ)៖ កំពូលតារាស្រីរបស់ប្រទេសថៃ ផេនខេក ខេមនិក និងលោក សេក ឈុមផែ ម្ចាស់បទចម្រៀង «ខាំផែង» ដែលជាបទចម្រៀងទទួលបានគាំទ្រខ្លាំងរហូតដល់៥០០លាន View បានដឹកនាំក្រុមការងារជិត២០នាក់ មកចូលរួមក្នុងការប្រគំតន្ត្រីនៅក្នុងផ្សារទំនើប AEON MALL សែនសុខ រាជធានីភ្នំពេញ។
ខណៈបានមកដល់ភ្លាម ស៊ុបភើស្តារស្រីរបស់ប្រទេសថៃរូបនេះ ក៏បានជ្រើសរើសយកហាង On The Table Tokyo Café Cambodia និង The Ming Room ដែលជាហាងមានរសជាតិឆ្ងាញ់ពិតៗ ចម្អិនដោយចុងភៅជំនាញមកពីប្រទេសថៃផ្ទាល់ សម្រាប់អាហារថ្ងៃត្រង់របស់ពួកគេតែម្តង។
ស្ថិតនៅក្នុងអាហារថ្ងៃត្រង់ ដ៏មានរសជាតិឆ្ងាញ់ក្នុងហាង On The Table Tokyo Café Cambodia និង The Ming Room នៅជាន់ទី២ នៃផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រៅពីស៊ុបភើស្តារស្រីរបស់ថៃរូបនោះ ក៏មានការចូលរួមផងដែរពី Miss Planet ថៃ និង Miss Planet ឡាវ រួមទាំងអ្នកនាង ចេន សាយចៃ, និងលោក រ៉ុក ខុងខយ លោក លី សេងឃុង តំណាងក្រុមហ៊ុន Master Suki Soup រួមទាំងក្រុមការងារជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា ភោជនីយដ្ឋាន និងហាងកាហ្វេបែបជប៉ុន On the Table Tokyo Café Cambodia បានសម្ពោធសាខាទី១ នៅកម្ពុជាជាផ្លូវការនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងជាន់ទី២ នៃផ្សារទំនើបអ៊ីអនម៉ល សែនសុខ រាជធានីភ្នំពេញ។
On the Table Tokyo Café គឺជាភោជនីយដ្ឋាន និងហាងកាហ្វេបែបជប៉ុន ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសថៃ។ On the Table ផ្ដល់ជូនសេចក្ដីសុខ នៅលើតុអាហារដោយ បម្រើជូននូវមុខម្ហូបរសជាតិ បែបជប៉ុនពិតៗ និងបូកផ្សំជាមួយម្ហូបរសជាតិបែបអ៊ីតាលី ដែលចម្អិនដោយចុងភៅជំនាញមកពីប្រទេសថៃផ្ទាល់។ ក្រៅពីមុខម្ហូបពិសេសជាច្រើនមុខ ភោជនីយដ្ឋាន និងហាងកាហ្វេ On the Table ក៏មានបង្អែម និងភេសជ្ជៈរសជាតិដើមពីប្រទេសថៃផងដែរ៕