(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ទីរពេទ្យជោរៃភ្នំពេញ ដែលជាមន្ទីរពេទ្យដែលមានការទុកចិត្តខ្ពស់ពីអ្នកជំងឺ បានដាក់ដំណើរការនូវសេវាកម្ម និងម៉ាស៊ីនលាងឈាម ដែលមានសមត្ថភាព និងសុវត្ថិភាពខ្ពស់ ដល់អ្នកជំងឺដែលតម្រូវឲ្យមានការលាងឈាមជាបន្ទាន់ ដើម្បីធ្វើឲ្យអ្នកជំងឺមានសុខភាពល្អឡើងវិញ, ក្នុងឱកាសនៃការដាក់ដំណើរការនូវម៉ាស៊ីនបែបទំនើប និងមានសមត្ថភាពខ្ពស់នោះ មន្ទីរពេទ្យជោរៃភ្នំពេញ ក៏មានការបញ្ចុះតម្លៃរហូតដល់ទៅ ២០ភាគរយរយៈពេល១ខែពេញផងដែរ សម្រាប់ការដាក់ដំណើរការនេះ។
នាឱកាសនោះ លោកវេជ្ជបណ្ឌិត ងៀន មិញ ទុន ឯកទេសលាងឈាម និងជាប្រធានផ្នែកលាងឈាម មកពីមន្ទីរពេទ្យជោរៃវៀតណាមបានលើកឡើងថា «អត្ថប្រយោជន៍ នៃការលាងឈាមគឺ ធ្វើឲ្យគុណភាពជីវិត កាន់តែប្រសើរឡើង(រស់បានយូរជាងមុន), កាត់បន្ថយការបះពាល់ ដល់សរសៃឈាម និងបេះដូង, ទប់ស្កាត់ការវិវត្តន៍ នៃការខ្សោយតម្រងនោម និងជំងឺផ្សេងៗ»។
លោកវេជ្ជបណ្ឌិត បន្តថា «ធម្មតាយើងលាងឈាម រយៈពេល ៣-៤ម៉ោង ក្នុងម្ដង។ ចំពោះការចំណាយចាប់ពី៦០ ទៅ២០០ដុល្លារ។ បើសិនជាក្នុងករណីអ្នកជំងឺ សង្គ្រោះបន្ទាន់ត្រូវលាង ដោយដាក់កាល់ទែភ្លៅ អីហ្នឹងចំណាយខ្ពស់ ប៉ុន្តែបើអ្នកជំងឺដាក់កាល់ទែភ្លៅហើយ មកលាងលើកក្រោយ គឺចំណាយខ្ទង់ ៦០ដុល្លារ»។
វេជ្ជបណ្ឌិតជំនាញ បន្ថែមទៀតថា ការលាងឈាម គឺជាប្រព្រឹត្តកម្មមួយដោយប្រើម៉ាស៊ីនបូមឈាម ចេញពីអ្នកជំងឺ ហើយឆ្លងកាត់ម៉ាស៊ីនច្រោះ ដើម្បីច្រោះសារធាតុមួយចំនួនដូចជា៖ អ៊ុយរ៉េ, កេ្រអាទិនីន, សារធាតុអំបិល, ប៉ូតាស្យូម និងសារធាតុពុល ផេ្សងៗមួយចំនួន ហើយឈាមស្អាតនោះ នឹងវិលត្រទ្បប់ទៅខ្លួនអ្នកជំងឺវិញ។ មួយវិញទៀត ការលាងឈាមធ្វើទ្បើង ចំពោះតែអ្នកជំងឺខ្សោយតម្រងនោម ឬខូចតម្រងនោម ដោយពុំអាចច្រោះចេញនូវសារជាតិអ៊ុយរ៉េ, កេ្រអាទិនីន, សារធាតុអំបិល, ប៉ូតាស្យូម។
អ្នកជំងឺ៣ប្រភេទដែលអាត្រាប្រឈមខ្ពស់ ក្នុងការលាងឈាម ដើម្បីឲ្យមានសុខភាពឡើងវិញមានដូចជា៖
* អ្នកជំងឺទឹកនោមផ្អែម
* អ្នកជំងឺទ្បើងសម្ពាធ ឈាម
* អ្នកជំងឺទ្បើងឈាមផង រួមទំាងទឹកនោមផ្អែមផង។
បន្ទាប់ពីទទួលបានពីការលាងឈាមពីមន្ទីរជោរៃភ្នំពេញរួចនោះ អ្នកជំងឺនឹងទទួលបានលទ្ធផល រួមនិងអត្ថប្រយោជន៍មួយចំនួនរួមមាន៖
* ធ្វើឲ្យគុណភាពជីវិតប្រសើរទ្បើង
* កាត់បន្ថយការបះពាល់ដល់សរសៃឈាម និងបេះដូង
* ទប់ស្កាត់ការវិវត្តន៍ នៃការខ្សោយតម្រងនោម និងជំងឺផ្សេងៗ។
ជាទូទៅការលាងឈាមត្រូវបានចែកចេញជា២ប្រភេទ ក្នុងករណីដែលអ្នកជំងឺមានអាការៈ ខ្សោយតម្រងនោមស្រួចស្រាវ និងមួយវិញទៀតលាងឈាមក្នុងករណីមួយចំនួនទៀតដូចជា៖
* ហើម សួត ប្រើថ្នំាមិនជោគជ័យ
* ការកើនទ្បើងសារធាតុ ប៉ូតាស្យូម ប្រើថ្នំាមិនជោគជ័យ
* មេតាបូលិស អាស៊ីតធ្ងន់ធ្ងរ
* ការកើនទ្បើង សារធាតុអ៊ុរេ និងត្រេអាទិនិនខ្ពួស់ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ទប្រសាទ
* ការបង្ករោគធ្ងន់ធ្ងរ បណ្តាលឲ្យខ្សោយគ្រប់ប្រព័ន្ធសារពាង្គកាយ។
សូមជម្រាប់ថា មន្ទីរពេទ្យជោរៃភ្នំពេញ បានដាក់ដំណើរការនូវសេវាកម្ម រួមនឹងម៉ាស៊ីនលាងឈាម ដែលមានសមត្ថភាពខ្ពស់នេះ ធ្វើឡើងក៏ដោយសារតែអ្នកជំងឺនៅកម្ពុជាមានការតម្រូវការខ្ពស់នូវសេវាកម្មមួយនេះ ក្រៅពីសេវាកម្មមួយផ្នែកនេះ មន្ទីរពេទ្យជោរៃភ្នំពេញ ក៏មានសេកម្មពិនិត្យជំងឺផ្នែកផ្សេងៗ ដែលមានសុទ្ធសឹងតែវេជ្ជបណ្ឌិតជំនាញៗ គួបផ្សំជាមួយនឹងសម្ភារ ដែលមានបច្ចេកទេសទំនើប ធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តខ្ពស់៕