(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦, ២៦៤គ្រឿង រកឃើញល្មើសច្បាប់៩៧៣គ្រឿង(ម៉ូតូ៧៧%) អប់រំ២៧៤គ្រឿង និងផាកពិន័យ៦៩៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១០ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៣,៤៣៤គ្រឿង, អប់រំ១៨០គ្រឿង និងផាកពិន័យ១៨០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៦,១០៦គ្រឿង រកឃើញយានយន្តល្មើស៦,៤៦៣គ្រឿង (ម៉ូតូ៧៣%) ក្នុងនោះអប់រំ២,៤៣៣គ្រឿង និងផាកពិន័យ៤,០៣០គ្រឿង៕