(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ និងសហការីបានចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍ចំនួន៩គ្រួសារ ស្ថិតនៅភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៍សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ប្រេងឆា១ដប, ទឹកត្រីទឹកស៊ីអ៉ីវ១យួរ, ទឹកដោះគោ១កំប៉ុង, នំធុង១ធុង និងថវិកាចំនួន២០,០០០រៀល៕