(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅអគារខេមរានី (ស្នាក់ការស.ស.យ.ក រាជធានីភំពេញ)។
ពិព័រណ៍បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ខាងលើនេះ នឹងរៀបចំបើក ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ។
ពិព័រណ៍បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត រៀបចំធ្វើឡើងក្នុងគោលបំណងធំៗ ចំនួន៣រួមមាន៖
* បណ្ដុះស្មារតីស្រលាញ់ និងចូលចិត្តវិទ្យសាស្ដ្រ និងបច្ចេកវិទ្យា ដើម្បីគោលដៅក្នុងការអភិវឌ្ឍជាតិ នាពេលអនាគតប្រកដោយចីរភាព។
* បំផុតការចូលរួម និងសាកល្បងផ្ទាល់លើវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា ផ្សារភ្ជាប់ទ្រីស្ដី នឹងការអនុវត្ដជាក់ស្ដែង។
* កសាងធនធានមនុស្សផ្នែកបច្ចេកទេស ដើម្បីបម្រើដល់ការអភិវឌ្ឍជាតិ៕