(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រខ្ពស់ពីអតិថិជន ហាងតែ Heekcaa (ហ៊ីកា) បានពង្រីកសាខាថ្មីរបស់ខ្លួនមួយទៀតហើយ ដែលជាសាខាទី៣ នៅអគារ The Bridge, ដោយសាខាទី១ ស្ថិតនៅបឹងកេងកង និងសាខាទី២ នៅទួលគោក ។
លោក សុខ បូរ ដែលជាម្ចាស់នៃហាងតែដ៏ល្បីមួយនេះ បានលើកឡើងថា «បានជាលោកសម្រេចចិត្ដបើកសាខាទី៣នេះ គឺដោយសារទទួលបានការគាំទ្រ និងដើម្បីបំពេញនូវតំរូវការអតិថិជនបន្ថែមទៀត ដោយកន្លងមក ហាងតែយើង មានទាំងភ្ញៀវជាតិ និងអន្ដរជាតិ គ្រប់វ័យតែម្ដង គឺចូលចិត្ដពិសាណាស់ ព្រោះតែរសជាតិ នៃតែរបស់យើង បានផ្ដោតសំខាន់ទៅលើគុណភាព រសជាតិឈ្ងុយឆ្ងាញ់ និងល្អសម្រាប់សុខភាពរបស់បងប្អូនយើង» ។
ជាងនេះទៅទៀត ហាងតែដែលមានរសជាតិដើមឈ្ងុយឆ្ងាញ់ពេញនិយម លើបណ្ដាប្រទេសល្បីៗ ដែលជា Franchise ពីប្រទេសចិនមួយនេះ មានក្លិនឈ្ងុយប្រហើរ ឆ្ងាញ់ មានច្រើនរសជាតិ ពិសេសគឺរូបមន្ដនៃការឆុងតែ ដែលយើងបានកំណត់ត្រឹមត្រូវល្អណាស់ ។ដូច្នេះ ពេលពិសាទៅ ទាំងរសជាតិ ក្លិន គុណភាព និងជួយដល់សុខភាពយើងផងដែរ បំបាត់ក្លិនមាត់ និងមិនឡើងគីឡូថែមទៀតផង។នេះបើតាមលោក សុខ បូរ បានថ្លែងឲ្យដឹង ក្នុងឱកាសបើកសម្ពោធសាខាថ្មី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨។
សម្រាប់យីហោតែថ្មី ម៉ាកហ៊ីកា ក្នុងទីផ្សារកម្ពុជានេះ លោករំពឹងថា នឹងទទួលបានការគាំទ្រកាន់តែខ្លាំងបន្ថែមទៀត ពីអតិថិជនក្នុងស្រុក ហើយលោក គ្រោងនឹងបើកសាខាបន្ថែមទៀត នៅថ្ងៃអនាគត ។
គួររម្លឹកថា បច្ចុប្បន្នអាជីវកម្មបើកថ្មី ដែលទិញយីហោពីក្រៅប្រទេស មកបើកនៅក្នុងទីផ្សារកម្ពុជា ភាគច្រើនទទួលបានការគាំទ្រ និងជោគជ័យខ្លាំងហួសពីរំពឹងទុក៕