(ភ្នំពេញ)៖ ដូចអ្វីដែលបានកំណត់ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ​ក្រសួងមហាផ្ទៃ បានដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ សម្រាប់រាជធានី-ខេត្ត នៅមណ្ឌលចំនួន១៣ ទូទាំងប្រទេសកម្ពុជា។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មណ្ឌលប្រឡងរាជធានី-ខេត្ត ទាំង១៣ដែលដំណើរការប្រឡងនៅព្រឹកនេះ រួមមាន៖ មណ្ឌលប្រឡងរាជធានីភ្នំពេញ, មណ្ឌលប្រឡងខេត្តសៀមរាប, មណ្ឌលប្រឡងខេត្ត​បាត់ដំបង, មណ្ឌលប្រឡងខេត្តបន្ទាយមានជ័យ, មណ្ឌលប្រឡងខេត្តស្វាយរៀង, មណ្ឌលប្រឡងខេត្តក្រចេះ, មណ្ឌលប្រឡងខេត្តកំពត, មណ្ឌលប្រឡងខេត្តកំពង់ចាម, មណ្ឌលប្រឡងខេត្តកំពង់ធំ, មណ្ឌលប្រឡងខេត្តតាកែវ, មណ្ឌលប្រឡងខេត្តកោះកុង, មណ្ឌលប្រឡងខេត្តមណ្ឌលគិរី និងមណ្ឌលប្រឡងខេត្តកែប៕

សូមទស្សនាសកម្មភាពនៃការអញ្ជើញបើកហិបវិញ្ញាសាប្រឡងនៅតាមបណ្ដារាជធានី-ខេត្ត ខាងក្រោមនេះ៖