(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីៗរបស់អ្នកប្រាជ្ញ និងបុគ្គលល្បីៗលើពិភពលោក មកបង្ហាញជូនមិត្តអ្នកអានបន្តទៀត។
គតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ មានតែកំហុសពីរគត់ដែលធ្វើឱ្យមនុស្សឃ្លាតឆ្ងាយពីសច្ចៈ គឺការមិនដើរឱ្យអស់ផ្លូវ និងការមិនចាប់ផ្ដើម «ព្រះពុទ្ធ»។
២៖ សត្រូវនិងមិត្តភក្តិគឺប្រែប្រួលរហូត សត្រូវថ្ងៃនេះអាចក្លាយជាមិត្តភក្តិនៅថ្ងៃស្អែក មិត្តភក្តិថ្ងៃនេះក៏អាចក្លាយជាសត្រូវនៅថ្ងៃស្អែកដែរ «លោកទីប្រឹក្សា ជូ កឺលៀង»។
៣៖ ក្នុងកិច្ចការដឹកនាំរដ្ឋាភិបាល ភាពល្ងង់ខ្លៅមានគ្រោះថ្នាក់ជាងអំពើទុច្ចរិតទៅទៀត។ លោក វូដ្រូ វីលសុន (Woodrow Wilson 1856-1924) ប្រធានាធិបតីទី២៨ នៃសហរដ្ឋអាមេរិក។
៤៖ ប្រសិនបើអ្នកមិនអាចហោះបាន អ្នកត្រូវរត់, ប្រសិនបើអ្នកមិនអាចរត់បាន អ្នកត្រូវដើរ, ប្រសិនបើអ្នកមិនអាចដើរបាន អ្នកត្រូវវារ ហើយអ្វីៗដែលអ្នកបានធ្វើត្រូវមានដំណើរឆ្ពោះទៅមុខជានិច្ច។ លោក ម៉ាទីន ឡាត់ធឺរឃីង (Martin Luther King 1929-1968) មេដឹកនាំចលនាទាមទាសិទ្ធិជូនប្រជាពលរដ្ឋអាមេរិកស្បែកខ្មៅ។
៥៖ ការត្អួញត្អែរអំពើក្ដីលំបាកតោកយ៉ាកនៃជីវិត គឺជាការដោះសារមិនព្រមធ្វើអ្វីឱ្យដល់ទីបំផុត នេះគឺជាអ្វីដែលបញ្ជាក់ថា គេនឹងបរាជ័យយ៉ាងប្រាកដ។ ប្រធានាធិបតីទី៤២ នៃសហរដ្ឋអាមេរិក
៦៖ អ្នកមានសិទ្ធិមិនគិតពីនយោបាយ ប៉ុន្តែនយោបាយគិតពីអ្នក។ លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា
៧៖ ការស្រលាញ់ប្រទេសជាតិមានន័យថា «ឈរលើស្មារតីជាតិ» មិនមែនលម្អៀងទៅរកប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីណាមួយឡើយ។ ប្រធានាធិបតីទី២៦ នៃសហរដ្ឋអាមេរិក
៨៖ ភាពរឹងប៉ឹងពុំមែនកើតចេញពីកាយសម្បទាមាំមួននោះទេ តែវាកើតមកពីភាពអំណត់ដែលយើងត្រូវមាន។ លោក មហាត្មៈ គន្ធី មេដឹកនាំទាមទារឯករាជ្យរបស់ឥណ្ឌា។
៩៖ បើចង់ធ្វើកិច្ចការធំ ត្រូវតែទ្រាំចំពោះរឿងដែលមនុស្សធម្មតាទ្រាំមិនបាន «មហាក្សត្រនគរស៊ូ ឆាវឆាវ»។
១០៖ អ្នកធ្វើកិច្ចការធំ គេមិនប្រកាន់រឿងតូចតាច «សាមកុក»៕