Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៩ ខែធ្នូ៖ រកឃើញយានយន្ដល្មើសច្បាប់៣៤៥គ្រឿង និងផាកពិន័យ២២៧គ្រឿង

09-12-2018 20:54

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦៤៨គ្រឿង រកឃើញល្មើសច្បាប់៣៤៥គ្រឿង(ម៉ូតូ៩២%) អប់រំ១១៨គ្រឿង និងផាកពិន័យ២២៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី៩ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៣០០គ្រឿង, អប់រំ៦៦គ្រឿង និងផាកពិន័យ១៩៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៩,៨៤២គ្រឿង រកឃើញយានយន្តល្មើស៥,៤៩០ម៉ូតូ៧២%) ក្នុងនោះអប់រំ២,១៥៩គ្រឿង និងផាកពិន័យ៣,៣៣១គ្រឿង៕