(ប៉ៃលិន)៖ លោកស្រី ឆាយ គិមលី ភរិយារបស់លោក ប៉ិច ឈឿត ប្រធានសាលាដំបូងខេត្តប៉ៃលិន បានទទួលមរណភាពនៅវេលាម៉ោង ១៣៖២០នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ដោយរោគាពាធ។ មរណភាពរបស់លោកស្រី ឆាយ គិមលី បាននឹងកំពុងធ្វើឲ្យស្វាមី និងកូនៗ ព្រមទាំងសាច់ញាតិសោកសង្រេងជាពន់ពេក ព្រោះមរណភាពនេះជាការបាត់បង់នូវភរិយា និងម្តាយដ៏ល្អមួយរូប។
សពលោកស្រី ឆាយ គិមលី ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសពផ្ទះលេខ៦៥ ផ្លូវលេខ១៧ បុរីពិភពថ្មី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពរបស់លោកស្រី នឹងដង្ហែចេញពីគេហដ្ឋានទៅកាន់វត្ត អង្គតាម៉ិញ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបូជាតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនានៅថ្ងៃចន្ទ ៣ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨៖០០ព្រឹក។
ព័ត៌មានស្តីពីមរណភាពនេះ ចាត់ទុកជាការជូនដំណឹង និងគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ជ្រាបជាដំណឹង និងអញ្ជើញចូលរួមពិធីបុណ្យសពដោយក្តីអនុគ្រោះ៕