(ភ្នំពេញ)៖ Breakthrough Barriers Dash គឺជាការប្រណាំងប្រជែងឧបសគ្គដំបូងរបស់ប្រទេសកម្ពុជា ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយការប្រកួតនេះ គឺជាការប្រណាំងសម្រាប់ក្រុមគ្រួសារដែលត្រូវបានរចនាឡើងសម្រាប់អត្តពលិកអ្នករត់ប្រណាំង និងយុវជនក្មេងៗ ជាមួយបេសកកម្មដើម្បីលើកកម្ពស់សុខភាព។
ការប្រណាំងមួយប្រភេទនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលបានឧបត្ថម្ភផ្ដាច់មុខដោយ ម៉ាកសម្លៀកបំពាក់កីឡាដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក Under Armour រៀបចំដោយ The Idea Consultancy និងបានធ្វើឡើងនៅសាលា AISPP មានទំហំ៤ហិកតា ជិតផ្សារទំនើបអ៊ីអនម៉ល២ សាខាសែនសុខ។
វគ្គឧបសគ្គចម្ងាយ១គីឡូម៉ែត្រនេះ មានឧបសគ្គចំនួន៨ ហើយក៏សហការឧបត្ថម្ភដោយក្រុមហ៊ុន Hiruscar, Fly Phnom Penh, True Money, Rise Fitness, Pepsi, Under Armour, Sabay Media និងSting។ ដោយឡែក ជ័យលាភីនៃការប្រណាំងអាចឈ្នះទឹកប្រាក់១,០០០,០០០រៀល និងសំបុត្រទ្រីប៉ូលីនផាក និងច្រើនទៀត។
សូមជម្រាបថា Walmax sports គឺជាអ្នកលក់ដូរកីឡាដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខសម្រាប់ Under Amour នៅកម្ពុជា។ Walmax Sports បានបើកហាងលក់សម្លៀកបំពាក់កីឡា UA ដំបូងគេនៅខេត្តសៀមរាប នៅខែកញ្ញាឆ្នាំ ២០១៧ បន្ទាប់មកគឺហាងប្រេនហោស្ស៍ UA ដំបូងនៅខែធ្នូ ឆ្នាំ២០១៨។
ដោយឡែក The Idea ជាក្រុមហ៊ុនសង្គមមួយដែលមានក្រុមអ្នកពិគ្រោះយោបល់អាជីវកម្មពហុវិន័យ អ្នកវិភាគទិន្នន័យ អ្នកឌីហ្សាញ ពហុព័ត៌មាន វិស្វករគម្រោង អ្នកនិពន្ធ អ្នកបណ្តុះបណ្តាល និងអ្នករៀបចំព្រឹត្តិការណ៍។ The Idea បានរៀបចំនិងអនុវត្តដំណោះស្រាយសម្រាប់ រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សហគ្រាសសង្គម និងសាជីវកម្មនៅទូទាំងពិភពលោក។
ជាមួយនឹងកម្មវិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គនេះដែរ ក៏ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរនូវការបើកសម្ពោធជាផ្លូវការរបស់ Under Armour ម៉ាកសម្លៀកបំពាក់កីឡាដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក នៅផ្សារទំនើបអ៊ីអនម៉ល សាខាសែនសុខផងដែរ៕