(សៀមរាប)៖ ក្រុមហ៊ុន ម៉េម័រ ហូថែល និង រីសត ចូលរួមលើកកម្ពស់សិល្បៈករ តាមរយៈការចូលរួមលើកស្ទួយសិល្បៈ និងការផ្តល់តម្លៃលើការឆ្នៃប្រឌិតរបស់សិល្បៈករ ។
សណ្ឋាគារ ម៉េម័រ ផាឡេស រីសត និងស្ប៉ា គឺជាក្រុមហ៊ុនមួយដែលផ្តល់តម្លៃខ្ពស់ ដល់បងប្អូនសិល្បៈករ។ ក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះ សិល្បៈ វប្បធម៌ និង បរិស្ថានមួយនេះ បានផ្តល់ទាំងថវិកា និងទីតាំងដ៏ល្អប្រណិតរបស់ខ្លួន សម្រាប់យុវសិល្បៈករយើង តាំងបង្ហាញពីស្នាដៃរបស់ពួកគាត់។
ក្រុមហ៊ុន ម៉េម័រ បានដាក់តាំងបង្ហាញស្នាដៃរបស់លោក ភើ សុផុន ដែលបានប្រើប្រាស់ដបផ្លាស្ទីក ឱ្យទៅជាវត្ថុសិល្បៈប្រកបដោយអត្ថន័យ។
វត្ថុសិល្បៈនិមួយៗរៀបរាប់ពីបរិស្ថាន ហើយជំរុញឱ្យបងប្អូនចេះប្រើប្រាស់សាឡើងវិញ និងពិសេសកាត់បន្ថយការប្រើប្រាស់តែម្តង!
ថ្មីៗនេះសណ្ឋាគារ ម៉េម័រ ផាឡេស បានជ្រើសរើសស្នាដៃ របស់ក្រុមយុវជនមួយក្រុម ដែលប្រើវល្លិរពាក់មកធ្វើជាដើមគ្រិស្មាស (Christmas) គួរឱ្យបេតី។វល្លិរពាក់ ត្រូវបានប្រើធ្វើជារង្វង់តូចធំផ្គុំគ្នាយ៉ាងខ្ពស់ស្កឹមស្កៃ ត្រូវនឹងពន្លឺអគ្គិសនី ធ្វើឱ្យដើមឈើគ្រិស្មាសស្អាត បែបសិល្បៈគួរជាទីគយគន់ ៕
សូមចូលរួមមើលកំសាន្តអំពីដំណើរការ ធ្វើដើមគ្រិស្មាស អំពីវល្លិរពាក់នេះទាំងអស់គ្នា បើសិនបងប្អូនចង់ចូលរួមថតកំសាន្ត ឬចង់កក់បន្ទប់ស្នាក់នៅសូមទាក់ទងមក៖
Tel: 069 285 888
Email: [email protected]
Website: www.memoirepalace.com
FB Page: www.fb.com/memoirepalaceresort/