(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី១៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងក្រាមពណ៌សថ្លា០៧កញ្ចប់ (ប្រភេទម៉ាទឹកកក)។
មន្ដ្រីអាវុធហត្ថ បានឲ្យដឹងថា ពួកគេទាំង១៩នាក់នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុង០៣ខណ្ឌផ្សេងគ្នា បានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះមាន៖
ទី១៖ឈ្មោះ ឈុន សំនៀង អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ ពៅ ស្រស់ ហៅញ៉ាញ់ អាយុ់ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៨៖៥០នាទី នៅចំណុចផ្ទះគ្មានលេខ ក្រុមទី៦ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លុះដល់វេលាម៉ោង០៩៖២៥នាទីថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តឃាត់ខ្លួនបាន១២នាក់ថែមទៀត ដែលជាក្រុមរបស់ពួកគេខាងលើ នៅចំណុចក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖
ទី១៖ឈ្មោះ សំ ចាន់រតនា អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ ដោះ ដាវីត អាយុ១៧ឆ្នាំ ធ្លាប់ជាប់គុកព្រៃស១០ខែ (ករណីឆក់), ទី៣៖ឈ្មោះ គឹម ហួត អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ ជន សំអាត ហៅសាន្ត អាយុ២៦ឆ្នាំ, ទី៥៖ឈ្មោះ ផុន សារិត ហៅឃន អាយុ៣៦ឆ្នាំ ធ្លាប់ជាប់មណ្ឌលព្រៃស្ពឺ១០ថ្ងៃ, ទី៦៖ឈ្មោះ ម៉ម ឧសភា អាយុ៣២ឆ្នាំ, ទី៧៖ឈ្មោះ កែវ លំហេង អាយុ២៤ឆ្នាំ, ទី៨៖ឈ្មោះ ម៉ែន រ៉ាឌី អាយុ២៨ឆ្នាំ, ទី៩៖ឈ្មោះ កែវ ស្រីញ៉ាញ់ ភេទស្រី អាយុ២៨ឆ្នាំ, ទី១០៖ឈ្មោះ វណ្ណ ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ, ទី១១៖ឈ្មោះ ញ៉ក់ ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ និងទី១២៖ឈ្មោះ ផាន ភាព អាយុ៤៥ឆ្នាំ។
ចំណែកជនសង្ស័យ០៣នាក់ផ្សេងទៀត ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌមានជ័យ បានក្នុងនោះមាន ទី១៖ឈ្មោះ វី រិទ្ធ ហៅញ៉ាញ់ អាយុ៣១ឆ្នាំ, ទី២៖ឈ្មោះ ប្រាក់ សំរឹទ្ធ ហៅអូ អាយុ៣១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៣៖០០នាទី នៅចំណុចផ្លូវបេតុងជិតបន្ទាយឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី៣៖ឈ្មោះ សុខ ណារិន ហៅតង អាយុ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩៖១០នាទី នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការសាកសួរក្រោមវិធានការជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង១៩នាក់ខាងលើ បានសារភាពឲ្យដឹងថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នេះពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕