(ភ្នំពេញ)៖ លោកស្រី ទេស ចិន្តា ភរិយារបស់លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយរោគាពាធ។ មរណភាពរបស់លោកស្រី ទេស ចិន្តា បាននឹងកំពុងធ្វើឲ្យស្វាមី និងកូនៗ ព្រមទាំងសាច់ញាតិសោកសង្រេងជាពន់ពេក ព្រោះមរណភាពនេះជាការបាត់បង់នូវភរិយា និងម្តាយ ដ៏ល្អមួយរូប។
សពលោកស្រី ទេស ចិន្តា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសពផ្ទះលេខ១៨-២០ បុរីស្កាយវីយូ ផ្លូវទូចគីម ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពរបស់លោកស្រី នឹងដង្ហែចេញពីគេហដ្ឋាន ទៅកាន់ឈាបនដ្ឋានស្ថិតនៅវត្ត ច័ន្ទបុរីវង្ស (វត្តសម្តេចព្រះវនរ័ត ណយ ច្រក) ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបូជាតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ព័ត៌មានស្តីពីមរណភាពនេះ ចាត់ទុកជាការជូនដំណឹង និងគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ជ្រាបជាដំណឹង និងអញ្ជើញចូលរួមពិធីបុណ្យសពដោយក្តីអនុគ្រោះ៕